ក្រិកដាក់ជូនកញ្ចប់កែទម្រង់និងកាត់បន្ថយចំណាយថ្មី
|
ក្រិកដាក់ជូនកញ្ចប់កែមទ្រង់និងកាត់បន្ថយចំណាយថ្មី (Image: VNA) |
(VOVworld) – នាថ្ងៃទី ៩ កក្កដា រដ្ឋាភិបាលក្រិកបានដាក់ជូនផែនការកកែទម្រង់ សេដ្ឋកិច្ចដែលឆ្លើយតបនឹងសំណូមពររបស់បណ្ដាម្ចាស់បំណុលអន្តរជាតិអំពី ការអនុវត្តវិធានការសេដ្ឋកិច្ចត្បិតត្បៀតដើម្បីទទួលបានកញ្ចប់ប្រាក់ជំនួយ។ ការផ្តើមឡើងរបស់ក្រិករួមមានសំណើរជំនួយខាងហិរញ្ញវត្ថុសំរាប់ប្រទេសនេះ
ក្នុងរយៈពេល ៣ ឆ្នាំ សំរាប់ការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញនិងកញ្ចប់
វិនិយោគមានតំលៃ ៣៥ ពាន់លានអឺរ៉ូ។ រដ្ឋាភិបាលក្រិកក៏បានឯកភាពជាមួយ
សំណូមពររបស់ម្ចាស់បំណុលអំពីការមិនលើកទឹកចិត្តប្រជាពលករចូលនិវត្តន៍
មុនកាលកំណត់ ព្រមទាំង បង្កើនពន្ធអាជីវកម្មដល់ ១% GDP។ ផែនការនេះ
នឹងត្រូវបានពិភាក្សា នៅកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ Eurozone នាថ្ងៃទី ១១
កក្កដា។ តាមមជ្ឈដ្ឋានអ្នកវិ ភាគថា៖ ប្រព័ន្ធធនាគាររបស់ក្រិកនឹងក្ស័យធន
នាសប្តាហ៍ខាងមុខក្នុងករណីប្រទេសនេះមិនទទួលបានកិច្ចព្រមព្រៀងជាមួយ
បណ្ដាម្ចាស់បំណុលនាចុងសប្តាហ៍នេះ ៕