ក្រិកដាក់ជូនផែនការកាត់បន្ថយ បន្ថែមប្រាក់ចំនួន៣២៥លានអឺរ៉ូ។

(VOVWORLD)-មធ្យោបាយឃោសនាក្រិកនាថ្ងៃទី​១៧កុម្ភះបានឲដឹ
ថារដ្ឋាភិបាលនៃប្រទេសនេះបានដាក់ជូនផែនការកាត់បន្ថយ បន្ថែម
ប្រាក់ចំនួន​៣២៥លានអឺរ៉ូឡើង EC- ធនាគារកណ្តាលអឺរ៉ុបECB និង
អង្គការមូលនិធិរូបិយវត្ថុអន្តជាតិIMF។តាមផែនការនេះ​ក្រិកនឹងកាត់
បន្ថយ បន្ថែមប្រាក់ចំនួន១០០លានអឺរ៉ូលើវិស័យសុខាភិបាល និងការ
ពារប្រទេសសន្សំសំចៃប្រាក់ជិត៤៥លានអឺរ៉ូពីករការ​កាត់​បន្ថយ​ប្រាក់​
ចូលនិវត្តន៍។តាមគំរោង​​​   រដ្ឋសភាក្រិកនឹងអនុម័ត្តលើច្បាប់ស្តីពីការ
កាត់បន្ថយបន្ថែមចំនួនប្រាក់នេះមុនថ្ងៃទី​២៩កុម្ភះ។មុននោះ រដ្ឋសភា
ក្រិកង​អនុម័ត​លើផែនការ​សន្សំសំចៃ ក្នុងប៉ុន្មានឆ្នាំខាងមុខ សំដៅ
ទទួល ប្រាក់​កម្ចី ចំនួន ១៣០ពាន់លានអឺរ៉ូ​បន្ថែម​ទៀតពីសហភាព​អឺរ៉ុប
 និង​អង្គការ​មូលនិធិរូបិយ​វត្ថុ​អន្តរជាតិ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ