កូរ៉េខាងជើងដាស់តឿនឱ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន

(VOVWORLD) - ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងកាលពីថ្ងៃទី ១១ ខែមិថុនាបានចេញសេចក្តីប្រកាសមួយដែលអំពាវនាវឱ្យសហរដ្ឋអាមេរិកដក "គោលនយោបាយអមិត្ត" សម្រាប់ទីក្រុងព្យុងយ៉ាងបើមិនដូច្នេះទេ កិច្ចព្រមព្រៀងទាំងអស់ដែលសម្រេចបាននៅឯកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងនៅប្រទេស    សឹង្ហបូរីកាលពីមួយឆ្នាំមុននឹងក្លាយទៅជា "ក្រដាសស" ដដែល។
កូរ៉េខាងជើងដាស់តឿនឱ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un 

សេចក្តីប្រកាសនេះក៏បានលើកច្បាស់ថាគោលនយោបាយឯកតោភាគីរបស់    អាមេរិកនឹងគ្មានប្រសិទ្ធភាពសំរាប់កូរ៉េខាងជើងនោះឡើយ។ លើសពីនេះទៅទៀត KCNA បានសង្កត់ធ្ងន់លើសេចក្តីថ្លែងការណ៍រួមដែលមាន ៤ ចំណុច ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ចុះហត្ថលេខានាថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ដោយប្តេជ្ញាសហការជាមួយគ្នាដើម្បីឆ្ពោះទៅរកទំនាក់ទំនងថ្មីនោះ ទំនងអាចនឹងមានហានិភ័យ"ក្លាយទៅជាក្រដាសសវិញ" ដោយសារទីក្រុងវ៉ាស៊ីនតោន "មិនអើពើ"លើការអនុវត្តប្រការទាំងនោះទេ។ យោងតាម KCNA បានឱ្យដឹងថាបច្ចុប្បន្ននេះ គឺជាពេលវេលាសម្រាប់អាមេរិកក្នុងការដកយក«គោលនយោបាយអមិត្តរបស់ខ្លួន»ជាមួយកូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ