កូរ៉េខាងជើងទទួលបរាជ័យក្នុងការបាញ់កាំជ្រួចមីស៊ីល

កូរ៉េខាងជើងទទួលបរាជ័យក្នុងការបាញ់កាំជ្រួចមីស៊ីល  - ảnh 1
កូរ៉េខាងជើងទទួលបរាជ័យក្នុងការបាញ់កាំជ្រួចមីស៊ីល (Image: VNA)


(VOVworld) – ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានដកស្រង់ប្រភព
ព័ត៌មាននៃក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះ (JCS) នៃប្រទេសនេះ បាន
ឲ្យដឹងថា៖ កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលចម្ងាយមធ្យោមនាព្រឹកថ្ងៃទី
១៤ មេសា ពីឆ្នេរសមុទ្រប៉ែកខាងកើតប្រទេសនេះ។ ប៉ុន្តែ ការបាញ់កាំជ្រួចនេះ
បានទទួលបរាជ័យ។ ព័ត៌មានពោលខាងលើត្រូវបាននាំចេញក្នុងកាលៈទេសៈ
នាថ្ងៃដដែលកូរ៉េខាងជើងបានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ១០៤
ថ្ងៃកំណើតអតីត ប្រធាន Kim Il Sung៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ