កូរ៉េខាងជើងបាញ់មីស៊ីលរយៈខ្លីទៅខាងសមុទ្រជប៉ុន

(VOVworld) - ក្រុមប្រឹក្សាសេនាធិការសម្ព័ន្ធភាពយោធាកូរ៉េខាងត្បូង (JSC) ជូន
ដំណឹងថា នាម៉ោង៥ និង២០នារី ថ្ងៃទី១០ មិនា តាមម៉ោងតំបន់ កូរ៉េខាងជើងបាន
បាញ់កាំជ្រួចមីស៊ីលរយៈខ្លីពីតំបន់ Kangwon ភាគខាងលិចកូរ៉េខាងជើងទៅកាន់តំបន់
សមុទ្រភាគខាងកើតប្រទេសនេះ ហើយ បានធ្លាក់ចូលតំបន់សមុទ្រនៃ ទីក្រុងកំពង់
ផែ Wonsan ចំណុះសមុទ្រជប៉ុន។JSC ចាត់ទុកថា សកម្មភាពនេះ របស់កូរ៉េខាងជើង
គឺសំដៅបង្ហាញសាច់ដុំដើម្បីប្រឆាំងជំទាស់សេចក្ដីសំរេចចិត្ត ដាក់ទ័ណ្ឌកម្មរបស់
អ.ស.ប និងវិធានការដាក់ទ័ណ្ឌកម្មដោយឯកតោភាគីរបស់ កូរ៉េខាងត្បូងតម្រង់ទៅ
លើប្រទេសនេះ ក៏ដូចជាសមយុទ្ធរួមប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូងផងដែរ។
កូរ៉េខាងជើងបាញ់មីស៊ីលរយៈខ្លីទៅខាងសមុទ្រជប៉ុន - ảnh 1
កងទ័ពកូរ៉េខាងជើងបាញ់កាំជ្រួចមីស៊ីលសាកល្បងនៅកន្លែងសម្ងាត់ (រូបថត៖AFP/ TTXVN)

ចំពោះមុខអំពើនេះរបស់កូរ៉េខាងជើង នាថ្ងៃទី១០ មិនា នៅកិច្ចប្រជុំបន្ទាន់ជាមួយ
មន្ត្រីជាន់ខ្ពស់នៃការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុន នាយករដ្ឋមន្រ្តីប្រទេសនេះ
លោកShinzo Abe បានប្រឆាំងជំទាស់សកម្មភាពរបស់ព្យុងយ៉ាង ហើយអះអាងថា
នឹងបន្តសហប្រតិបតិ្តការយ៉ាងស្អិតរមួតជាមួយអាមេរិក កូរ៉េខាងត្បូង និងភាគី
ទាក់ទិននានា ប្រមែប្រមូលព័ត៌មាននិងវាយតំលៃស្ថានការណ៍។តាមលោក Abe
 ថា បើទោះបីជាមិនបង្កការខូចខាតណាទៅលើយន្តហោះនិងនាវាក្នុងតំបន់ក្ដី
ប៉ុន្តែការបាញ់កាំជ្រួចមីស៊ីលនេះបានរំលោភបំពានទៅលើសេចក្ដីសំរេចចិត្ត
របស់ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ក៏ដូចជាគំរាមកំហែងទៅលើសុវត្ថិភាព
នាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ