កូរ៉េខាងជើង​​បាញ់​សាកល្បង​មី​ស៊ី​ល​ប៉ាលីស្ទិក​យុទ្ធសាស្ត្រ​ថ្មី

(VOVWORLD) - តាមនោះ កាលពីថ្ងៃទី ១ ខែកក្កដា កូរ៉េខាងជើងបានបាញ់បង្ហោះប្រកបដោយដោយជោគជ័យនូវមីស៊ីល Hwasong-11Da-4.5 ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់ដ៏ធំក្នុងទម្ងន់ ៤.៥ តោន។
កូរ៉េខាងជើង​​បាញ់​សាកល្បង​មី​ស៊ី​ល​ប៉ាលីស្ទិក​យុទ្ធសាស្ត្រ​ថ្មី - ảnh 1ទូរទស្សន៍កូរ៉េខាងត្បូងបានរាយការណ៍អំពីការបាញ់មីស៊ីល ។ រូបថត៖ Yonhap/TTXVN

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងនាថ្ងៃទី ២ ខែកក្កដាបានឲ្យដឹងថាប្រទេសនេះបានបាញ់សាកល្បងមីស៊ីលប៉ាលីស្ទិកយុទ្ធសាស្ត្រថ្មី ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់ដ៏ធំ។ តាមនោះ កាលពីថ្ងៃទី ១ ខែកក្កដា កូរ៉េខាងជើងបានបាញ់បង្ហោះប្រកបដោយដោយជោគជ័យនូវមីស៊ីល Hwasong-11Da-4.5 ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់ដ៏ធំក្នុងទម្ងន់ ៤.៥ តោន។ ការធ្វើតេស្តសាកល្បងនេះត្រូវបានអនុវត្តន៍ជាមួយមីស៊ីលមួយគ្រាប់ដែលបានបំពាក់ក្បាលគ្រាប់ធុនធ្ងន់ ដើម្បីផ្ទៀងផ្ទាត់ស្ថេរភាពនៅពេលហោះហើរ និងភាពត្រឹមត្រូវនៅពេលបាញ់គោលដៅនៅចម្ងាយអតិបរមា ៥០០ គីឡូម៉ែត្រ និងចម្ងាយអប្បបរមា ៩០ គីឡូម៉ែត្រ។ ព័ត៌មានបានបន្ថែមថា កូរ៉េខាងជើងនឹងធ្វើការសាកល្បងមីស៊ីលមួយផ្សេងទៀតនាខែនេះ ដើម្បី "កំណត់អំពីលក្ខណៈហោះហើរ ភាពត្រឹមត្រូវ និងកម្លាំងផ្ទុះនៃក្បាលគ្រាប់ដ៏ធំនៅចម្ងាយ ២៥០ គីឡូម៉ែត្រ" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ