កូរ៉េខាងជើងរិះគន់អាមេរិកដែលដើរបញ្ច្រាសនឹងកិច្ចសន្យាស្តីពីការបង្កើតទំនាក់ទំនងថ្មីរវាងប្រទេសទាំងពីរ

(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃទី ១៤ ខែឧសភា ក្រសួងការបរទេសកូរ៉េខាងជើងបានឲ្យដឹងថាការដែលអាមេរិកបានចាប់នាវាដឹកជញ្ជូនទំនិញមួយគ្រឿងរបស់ក្រុងព្យុងយ៉ាងគឺជាសកម្មភាពខុសច្បាប់ ពោលគឺរំលោភបំពានលើស្មារតីនៃកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលនៃប្រទេសទាំងពីរកាលពីខែមិថុនាឆ្នាំទៅមិញ ហើយកូរ៉េខាងជើងទាមទារឱ្យទីក្រុងវ៉ាស៊ីនតោនប្រគល់នាវានោះមកវិញ។
កូរ៉េខាងជើងរិះគន់អាមេរិកដែលដើរបញ្ច្រាសនឹងកិច្ចសន្យាស្តីពីការបង្កើតទំនាក់ទំនងថ្មីរវាងប្រទេសទាំងពីរ - ảnh 1 ប្រធានាធិបតីអាមេរិកលោក  Donald Trump

សេចក្តីប្រកាសនោះបានលើកច្បាស់ថាសកម្មភាពរបស់អាមេរិកគឺដើរបញ្ច្រាសទៅនឹងគោលការណ៍ស្នូលនៃសេចក្តីថ្លែងការណ៍រួមដែលថ្នាក់ដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក  Donald Trump បានចុះហត្ថលេខាបន្ទាប់ពីជំនួបជាប្រវត្តិសាស្ត្រនៅប្រទេសសិង្ហបុរីនាថ្ងៃទី១២ ខែមិថុនាឆ្នាំ ២០១៨ ដែលក្នុងនោះ ភាគីទាំងពីរបានសន្យាបង្កើតទំនាក់ទំនងថ្មីរវាងអាមេរិកនិងកូរ៉េខាងជើងយោងតាមបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាពនិងវិបុលភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ