កូរ៉េខាងត្បូង៖ មានសញ្ញាស្ដីពីសកម្មភាពជួសជុលនៅទីតាំងបាញ់មីស៊ីលរបស់ស.ប.បកូរ៉េ

(VOVWORLD) - នាថ្ងៃទី៥ ខែមីនា ទីភ្នាក់ងារសារព័ត៌មាន Yonhap បានផ្សាយថា ទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង (NIS) បានរកឃើញសញ្ញាស្ដីពីការដែលសាធា រណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីតកូរ៉េ (ស.ប.បកូរ៉េ) ដំណើរការជួសជុលឡើងវិញនូវ ផ្នែកមួយនៃទីតាំងបាញ់មីស៊ីល Dongchang-ri ដែលប្រទេសនេះបានរើរុះ ក្រោយពីកិច្ចប្រជុំកំពូលលើកដំបូងជាមួយអាមេរិកកាលពីខែមិថុនាឆ្នាំទៅមិញ។
កូរ៉េខាងត្បូង៖ មានសញ្ញាស្ដីពីសកម្មភាពជួសជុលនៅទីតាំងបាញ់មីស៊ីលរបស់ស.ប.បកូរ៉េ - ảnh 1 រូបភាពនៃការបាញ់សាកល្បងមីស៊ីលមួយលើករបស់ស.ប.បកូរ៉េពីទីតាំងបាញ់មីស៊ីល Dongchang-ri កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ (រូបថត៖ KCNA)

        តាម NIS ថា មានសញ្ញាសរអោយឃើញថា ស.ប.បកូរ៉េហាក់ដូចជា កំពុងដម្លើងដោមមួយនិងក្លោងទ្វារមួយនៅមូលដ្ឋានពោលខាងលើ។ NIS ក៏បាន អោយដឹងថែមទៀតថា ស.ប.បកូរ៉េបានបញ្ឈប់សកម្មភាពនៃរ៉េអាក់ទ័រនុយក្លេអ៊ែរ អានុភាព ៥ MW ក្នុងបណ្ដុំនុយក្លេអ៊ែរស្នូលនៅ Yongbyon ភាគខាងជើងរដ្ឋធានី ព្យុងយ៉ាង កាលពីចុងឆ្នាំមុន ដោយសារតែគ្មានសញ្ញានៃសកម្មភាពកែច្នៃឡើង វិញនៅទីនោះឡើយ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ពោលខាងលើក៏បានបញ្ជាក់ ថា មជ្ឈដ្ឋានមន្ត្រីយោធារបស់កូរ៉េខាងត្បូងនិងអាមេរិក បានប្រតិបត្តិប្រព័ន្ធឃ្លាំមើល មួយសំដៅតាមដានយ៉ាងពេញលេញចំពោះមូលដ្ឋានកាំជ្រួចមីស៊ីលនិងនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ ដែលក្នុងនោះមានមូលដ្ឋានចម្រាញ់សារធាតុអ៊ុយរ៉ាញ៊ូម ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ