កូរ៉េខាងត្បូង៖គណបក្សនយោបាយចំនួន៣ឯកភាពលើសេចក្ដីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

កូរ៉េខាងត្បូង៖គណបក្សនយោបាយចំនួន៣ឯកភាពលើសេចក្ដីពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋសភាកូរ៉េខាងត្បូងនៅរដ្ឋធានីសេអ៊ូល (រូបថត៖AFP/TTXVN)

(VOVworld) - គណៈបក្សនយោបាយចំនួន៣នៅកូរ៉េខាងត្បូងរួមមានគណៈ
បក្សកូរ៉េខាងត្បូងសេរី គណៈបក្សប្រជាជននិងគណៈបក្សសមភាពនាថ្ងៃទី២២ មិនា
 បានឯកភាពលើសេចក្ដីពង្រាងរួមស្ដីអំពីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនាបច្ចុប្បន្ន
តាមនោះផ្លាស់ប្ដូរអាណត្តិប្រធានាធិបតីតាំងពីអាណត្តិ១ក្នុងរយៈពេល៥ឆ្នាំ
នាបច្ចុប្បន្នទៅជាអាណត្តិ២ក្នុងរយៈពេល៤ឆ្នាំ។សេចក្ដីពង្រាងនេះក៏បានយកចិត្ត
ទុកដាក់ដល់យន្តការបែងចែកអំណាច ក្នុងនោះប្រធានាធិបតីក្នុងឋានៈជាប្រមុខ
រដ្ឋនឹងទទួលបន្ទុកផ្នែកការទូតនិងសន្តិសុខជាតិ ខណៈដែលនាយករដ្ឋមន្រ្តីជ្រើស
តាំងដោយរដ្ឋសភានឹងគ្រប់គ្រងបញ្ហាកិច្ចការផ្ទៃក្នុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ