កូរ៉េខាងត្បូងជប៉ុននិងអាមេរិកចែករំលែកព័ត៌មានចារកម្មយោធាស្តីពី ស.ប.ប.ក.

កូរ៉េខាងត្បូងជប៉ុននិងអាមេរិកចែករំលែកព័ត៌មានចារកម្មយោធាស្តីពី ស.ប.ប.ក. - ảnh 1
កូរ៉េខាងត្បូងជប៉ុននិងអាមេរិកចែករំលែកព័ត៌មានចារកម្មយោធាស្តីពី ស.ប.ប.ក. (Image: VNA)


(VOVworld) – នាថ្ងៃទី ២៦ ធ្នូ ក្រសួងការពារប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា៖ កូរ៉េខាងត្បូងជប៉ុននិងអាមេរិកបានឯកភាពចុះហត្ថលេខាលើអនុស្សារណៈយោគយល់ គ្នាទៅវិញទៅមកស្តីពីការចែករំលែកព័ត៌មានចារកម្មយោធារវាងប្រទេសទាំង ៣ ដែល ទាក់ទិនដល់កម្មវិធីនុយក្លេអែររបស់​សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ឯកសារនេះនឹងត្រូវបានចុះហត្ថលេខានាថ្ងៃទី ២៩ ធ្នូ ខាងមុខ។ កិច្ចព្រមព្រៀងនេះ
ត្រូវបានសង្ឃឹមថា៖ នឹងសា្តរកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំង ៣ ដែលត្រូវបានផ្អាកដោយភាពតានតឹងរវាងកូរ៉េខាងត្បូងនិងជប៉ុនដែលទាក់ទិនដល់
បញ្ហាប្រវត្តិសាស្ត្រនិងជំលោះអធិបតេយ្យភាពនិងបូរណភាពដែនដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ