កូរ៉េខាងត្បូងដាស់តឿន ស.ប.ប.ក. ផ្លាស់ប្តូរទស្សនៈរបស់ខ្លួន

(VOVworld) – នាថ្ងៃទី ១៦ មេសា អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក
Cho Tai-young បានដាស់តឿន ស.ប.ប.ក. ផ្លាស់ប្តូរទស្សនៈរបស់ខ្លួននិងនាំចេញការ
សម្រេចចិត្តដ៏ត្រឹមត្រូវ។ ថ្លែងមតិក្នុងសន្និសីទការសែតនៅទីក្រុង Seoul លោក  Cho
Tai-young បានអះអាងថា៖ “ប្រទេសទាំងឡាយលើសកល លោកនិងកូរ៉េខាងត្បូង
សុទ្ធតែសង្ឃឹមថា៖ ស.ប.ប.ក. នឹងមានការសំរេចចិត្តឲ្យ សមស្រប”។ មុននោះ ក្នុង
សិក្ខាសាលាបណ្ដាអ្នកការសែតអន្តរជាតិ ដែលបាន ប្រព្រឹត្តទៅនៅទីក្រុង Seoul នា
ថ្ងៃទី ១៥ មេសា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se​ បានចាត់ទុក
ថា៖ សហគមន៍អន្តរជាតិត្រូវដាក់សម្ពាធ ទៅលើ ស.ប.ប.ក. ដើម្បីប្រទេសនេះឃើញ
ថា៖ នឹងគ្មានក្តីសង្ឃឹងណាមួយអំពី ការអភវិឌ្ឍន៍សេដ្ឋកិច្ច បើសិនជា គ្មានការផ្លាស់ប្តូរ
។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងក៏បានដាស់តឿនព្យុងយ៉ាងឆ្លើយនឹង
សំណើរ ជួបចរចារបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ