កូរ៉េខាងត្បូងនិងចិនបានឯកភាពគ្នាជំរុញការចរចាអំពីការពង្រីកទ្រង់ទ្រាយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី
(VOVWORLD) - ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងនាយករដ្ឋមន្ត្រីចិនលោក Li Keqiang កាលពីថ្ងៃទី ២៣ ខែធ្នូ បានឯកភាពគ្នាជំរុញកិច្ចពិភាក្សាស្ដីពីការពង្រីកទ្រង់ទ្រាយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបជាមួយលោក នាយករដ្ឋ Li Keqiang នៅទីក្រុងចេងទូ ខេត្តស៊ីឈួន លោកប្រធានាធិបតី Moon Jae-in បានស្នើលើកកម្រិតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមរយៈការចរចាជាបន្តលើសេវាកម្មនិងការវិនិយោគដើម្បីពង្រើកទ្រង់ទ្រាយនៃ FTA ដែលមានសុពលភាពតាំងពីឆ្នាំ ២០១៥។
ម្យ៉ាងវិញទៀត នាថ្ងៃដដែល លោកប្រធានាធិបតី Moon Jae-in បានទទួលជួបពិភាក្សាជាមួយប្រធានរដ្ឋចិនលោកស៊ីជិនពីងនៅរដ្ឋធានីប៉េកាំងនៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដើម្បីចូលរូមកិច្ចប្រជុំកំពូលត្រីភាគីរវាងចិន - កូរ៉េខាងត្បូង - ជប៉ុន ដែលបានប្រារព្ធនៅទីក្រុងចេងទូ ខេត្តស៊ីឈួន៕