កូរ៉េខាងត្បូងនិងជប៉ុនជំរុញការចរចាស្តីពីជម្លោះពាណិជ្ជកម្ម

(VOVWORLD) - មន្ត្រីកូរ៉េខាងត្បូងមួយរូបបានឲ្យដឹងថា បណ្ដាមន្រ្តីថ្នាក់អ្នកជំនាញរបស់ប្រទេសទាំងពីរបានប្រមូលផ្តុំគ្នានៅឯកន្លែងមួយក្នុងរដ្ឋធានីសេអ៊ូលដើម្បីត្រៀមរៀបចំឲ្យការចរចាស្តីពីការដាក់កំហិតពាណិជ្ជកម្ម។ ភាគីទាំងពីរបានពិភាក្សាអំពីពេលវេលា ទីតាំងនិងរបៀបវារៈនៃការពិភាក្សាជាន់ខ្ពស់។

នាថ្ងៃទី ២៨ ខែវិច្ឆិកា យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងត្បូងនិងជប៉ុនបានធ្វើកិច្ចការចរចាថ្នាក់អ្នកជំនាញឆ្ពោះទៅការដោះស្រាយជម្លោះពាណិជ្ជកម្មដែលបានរារាំងទាំងទំនាក់ទំនងសន្តិសុខនិងការទូតរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ មន្ត្រីកូរ៉េខាងត្បូងមួយរូបបានឲ្យដឹងថា បណ្ដាមន្រ្តីថ្នាក់អ្នកជំនាញរបស់ប្រទេសទាំងពីរបានប្រមូលផ្តុំគ្នានៅឯកន្លែងមួយក្នុងរដ្ឋធានីសេអ៊ូលដើម្បីត្រៀមរៀបចំឲ្យការចរចាស្តីពីការដាក់កំហិតពាណិជ្ជកម្ម។ ភាគីទាំងពីរបានពិភាក្សាអំពីពេលវេលា ទីតាំងនិងរបៀបវារៈនៃការពិភាក្សាជាន់ខ្ពស់។ ហើយបានឯកភាពគ្នាអនុវត្តកិច្ចប្រជុំត្រៀមមួយនៅទីក្រុងវីយែន (អូទ្រីស) នៅថ្ងៃទី ៤ ខែធ្នូដើម្បីត្រៀមរៀបចំឲ្យកិច្ចចរចាជាន់ខ្ពស់។

នាថ្ងៃទី ២៩ ខែវិច្ឆិកា ក្រសួងពាណិជ្ជកម្មឧស្សាហកម្មនិងថាមពលកូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រទេសទាំងពីរនឹងធ្វើកិច្ចចរចាជាន់ខ្ពស់នៅទីក្រុងតូក្យូប្រទេសជប៉ុននៅសប្តាហ៍ទី ៣ នៃខែធ្នូ ដោយចាត់ទុក នេះជាជំហានដំបូងឆ្ពោះទៅការដោះស្រាយការខ្វែងគំនិតពាណិជ្ជកម្មទ្វេភាគី។ គេរំពឹងថានៅក្នុងកិច្ចពិភាក្សាជាន់ខ្ពស់នេះ ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពក្នុងស្រុកនិងអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងការនាំចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ