កូរ៉េខាងត្បូងនិងអាមេរិក បើកចំ​ហរាល់​ជម្រើសដើម្បីដោះស្រាយស្ថានការណ៍នៅឧបទ្វីបកូរ៉េ

(VOVWORLD) - នាថ្ងៃទី ១៩ ខែមករា មន្ត្រីការទូតកូរ៉េខាងត្បូង និងអាមេរិក បានជួបសន្ទនាតាមទូរស័ព្ទ អំពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះ ហើយបានបញ្ជាក់សារជាថ្មី អំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។
កូរ៉េខាងត្បូងនិងអាមេរិក បើកចំ​ហរាល់​ជម្រើសដើម្បីដោះស្រាយស្ថានការណ៍នៅឧបទ្វីបកូរ៉េ - ảnh 1ការបាញ់បង្ហោះមីស៊ីលនាំផ្លូវយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ (រូបថត៖ YONHAP/TTXVN)

ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Choi Jong-kun និងសមភាគីអាមេរិកលោកស្រី Wendy Sherman បានជួបសន្ទនាតាមទូរស័ព្ទ បន្ទាប់ពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ(កូរ៉េខាងជើង) បានបាញ់សាកល្បងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ចំនួនពីរ នៅថ្ងៃទី១៨ ខែមករា ដែលជាការបាញ់សាកល្បងមីស៊ីលលើកទី៤ក្នុងខែមករានេះ។ សេចក្តីថ្លែងការណ៍នេះក៏បានឲ្យដឹងថា អនុរដ្ឋមន្ត្រីទាំងពីរបានចែករំលែកការវាយតម្លៃរបស់ខ្លួនចំពោះការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង ហើយបានបញ្ជាក់សារជាថ្មីថា នឹងបើកចំហរាល់ជម្រើសទាំងឡាយ ដើម្បីដោះស្រាយស្ថានការណ៍នៅឧបទ្វីបកូរ៉េ និងភ្ជាប់់ការចរចាជាមួយកូរ៉េខាងជើងឡើងវិញឲ្យបានឆាប់បំផុត។

ក្នុងពេលជាមួយគ្នានោះ ក្រសួងការបរទេសអាមេរិកបានប្រកាសថា អនុរដ្ឋមន្ត្រីលោកស្រី Sherman បានរិះគន់ការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗនេះថា គឺបានរំលោភបំពានលើសេចក្តីសម្រេចចិត្តជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបានគោលដៅរំសាយអាវុធនុយក្លេអ៊ែរយ៉ាងពេញលេញនៅឧបទ្វីបកូរ៉េ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ