កូរ៉េខាងត្បូងនិងអាមេរិកមានផែនការវាយបំបាក់ពីដើមទីព្យុងយ៉ាង

(VOVworld) – នាថ្ងៃទី ៧ កុម្ភៈ បណ្ដាការសែតកូរ៉េខាងត្បូងឲ្យដឹងថា៖ ប្រទេស​នេះនិងអាមេរិកមានផែនការអនុវត្តយុទ្ធសាស្ត្រវាយបំបាក់ពីដើមទី ក្នុងករណី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដំណើរការសាកល្បងនុយក្លេអ៊ែរ។ ថ្លែងមតិក្នុងសម័យប្រជុំពេញអង្គរបស់គណៈកម្មាធិការការពារជាតិកូរ៉េខាងត្បូង ប្រធានក្រុមប្រឹក្សាសេនាធិការអង្គភាពទ័ពចំរុះកូរ៉េខាងត្បូង លោក Jung Seung-jo
បានប្រកាសថា៖ សេអ៊ូលនឹងវាយប្រហាទៅលើបណ្ដាមូលដ្ឋាននុយក្លេ អ៊ែររបស់​
ព្យុងយ៉ាង បើសិនជា ប្រទេសនេះប្រើប្រាស់អាវុធនុក្លេអ៊ែរ ដោយមិនអើពើដល់ទង្វើ
នេះអាចកើតឡើងសង្គ្រាមមួយ។ នាថ្ងៃដ៏ដែល អគ្គលេខាធិការ អ.ស.ប. លោក Ban
Ki Moon បានព្រមានថា៖ ការសាកល្បងនុយក្លេអ៊ែរបស់​ ស.ប.ប.ក. អាចបំផ្លាញក្តី
សង្ឃឹមអំពីការសម្រុះសម្រួលចុងក្រោយជាមួយកូរ៉េខាង ត្បូង៕

កូរ៉េខាងត្បូងនិងអាមេរិកមានផែនការវាយបំបាក់ពីដើមទីព្យុងយ៉ាង  - ảnh 1
ប្រទេសនេះនិងអាមេរិកមានផែនការអនុវត្តយុទ្ធសាស្ត្រវាយបំបាក់ពីដើមទី ក្នុងករណី សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដំណើរការសាកល្បងនុយក្លេអ៊ែរ។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ