កូរ៉េខាងត្បូងពិចារណាអំពីការតភ្ជាប់ឡើងវិញនូវកិច្ចចរចាជាន់ខ្ពស់ជាមួយ ស.ប.ប.ក

(VOVWORLD) -កូរ៉េខាងត្បូងកំពុងពិចារណាអំពីការទាក់ទងជាមួយកូរ៉េខាងជើង សំដៅតភ្ជាប់ឡើងវិញកិច្ចចរចាជាន់ខ្ពស់អន្តរកូរ៉េ ដែលត្រូវផ្អាក ដោយសារការធ្វើសមយុទ្ធរួមរវាងកូរ៉េខាងត្បូង ជាមួយអាមេរិក។

នាថ្ងៃទី ២៤ ឧសភា ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានដកស្រង់ព័ត៌មានពីវិមានប្រធានាធិបតីនៃប្រទេសខ្លួនបានឲ្យដឹងថា៖ កូរ៉េខាងត្បូងកំពុងពិចារណាអំពីការទាក់ទងជាមួយកូរ៉េខាងជើង សំដៅតភ្ជាប់ឡើងវិញកិច្ចចរចាជាន់ខ្ពស់អន្តរកូរ៉េ ដែលត្រូវផ្អាក ដោយសារការធ្វើសមយុទ្ធរួមរវាងកូរ៉េខាងត្បូង ជាមួយអាមេរិក។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន មន្ត្រីមួយរូបនៃវិមានបៃតងបានឲ្យដឹងថា៖ ទោះបីជាភាគីកូរ៉េខាងត្បូងមិនទាន់លើកឡើងអំពីកាលបរិច្ឆេទជាក់ស្ដែងសម្រាប់ជំនួបសន្ទនាអន្តរកូរ៉េក៏ដោយ ប៉ុន្តែ សេអ៊ូលអាចទាក់ទងជាមួយភាគីស.ប.ប.ក សារជាថ្មី មុននឹងកំណត់កាលបរិច្ឆេទសម្រាប់ជំនួបពិភាក្សាការងារជាន់ខ្ពស់។

ទន្ទឹមនឹងនេះ នៅក្នុងជំនួបជាមួយសមភាគីអាមេរិក លោក Donald Trump ដែលបានប្រព្រឹត្តិទៅនៅវ៉ាស៊ីនតោន ប្រធានាធិបតីកូរ៉ខាងត្បូង លោក Moon Jae-in បានឲ្យដឹងថា៖ លោកមានក្ដីសង្ឃឹមអំពីការតភ្ជាប់ឡើងវិញនូវកិច្ចចរចាអន្តរកូរ៉េ បន្ទាប់ពីការធ្វើសមយុទ្ធរួម “Max Thunder” ដែលបានបិទបញ្ចប់កាលពីថ្ងៃទី ២២ ឧសភាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ