កូរ៉េខាងត្បូងពិចារណាអំពីការបំពេញបន្ថែមវិធានការដាក់ទ័ណ្ឌកម្មដោយឯកតោភាគីប្រឆាំងកូរ៉េខាងជើង

កូរ៉េខាងត្បូងពិចារណាអំពីការបំពេញបន្ថែមវិធានការដាក់ទ័ណ្ឌកម្មដោយឯកតោភាគីប្រឆាំងកូរ៉េខាងជើង - ảnh 1
កាំជ្រួចមីស៊ីលចម្ងាយខ្លីត្រូវបានបាញ់ទៅសមុទ្រកូរ៉េ (រូបថត៖Reuters/KCNA/TTXVN)

(VOVworld) - រដ្ឋាភិបាលកូរ៉េខាងត្បូងនាថ្ងៃទី៤ មិនា បានប្រកាសថា ប្រទេសនេះ
កំពុងពិចារណាអំពីការបំពេញបន្ថែមបទដាក់ទ័ណ្ឌកម្មដោយឯកតោភាគី ប្រឆាំង
នឹងកូរ៉េខាងជើង ក្រោយពីពេលក្រុមប្រឹក្សាសន្តិសុខអ.ស.បអនុម័តលើ សេចក្ដី
សំរេចចិត្តដាក់ទ័ណ្ឌកម្មថ្មីទៅលើព្យុងយ៉ាងកាលពីថ្ងៃតី៣ មិនា។ក្នុងសន្និសីទ
កាសែតនាថ្ងៃដដែល អ្នកនាំពាក្យក្រសួងឯកភាពជាតិកូរ៉េខាងត្បូងលោក Jeong
Joon-hee បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលប្រទេសនេះកំពុងធ្វើអស់ពីកម្លាំងកាយ
ចិត្តដើម្បីបង្កើតឡើងបរិយាកាស ដែលតាមនោះកូរ៉េខាងជើងនឹងយល់ថា មិន
អាចរស់នៅជាមួយអាវុធនុយក្លេអ៊ែរហើយការផ្លាស់ប្ដូរគឺជម្រើសតែមួយគត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ