កូរ៉េខាងត្បូងពន្យល់អំពីការផ្អាកទួរទេសចរណ៍ទីកាន់ភ្នំ Kumgang របស់​កូរ៉េខាងជើង

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងសេអ៊ូល រដ្ឋមន្ត្រីការបរទេសលោកស្រី Kang Kyung-wha បានសង្កត់ធ្ងន់ថា ការធ្វើដំណើររបស់ប្រជាជនកូរ៉េខាងត្បូងទៅកាន់តំបន់ភ្នំ Kumgang គឺអាស្រ័យទៅលើក្រសួងបង្រួបបង្រួម ទទួលបន្ទុកបញ្ហាអន្តរកូរ៉េបានអនុញ្ញាតដែរ ឬអត់។
កូរ៉េខាងត្បូងពន្យល់អំពីការផ្អាកទួរទេសចរណ៍ទីកាន់ភ្នំ Kumgang របស់​កូរ៉េខាងជើង - ảnh 1មេដឹកនាំកូរ៉េខាងជើងចុះត្រួតពិនិត្យរមណីយដ្ឋានភ្នំគុមហ្គាងនៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស (រូបថត៖ TTXVN)

នាថ្ងៃទី ២៤ ខែតុលា  រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានឲ្យដឹងថា ការដែលប្រទេសនេះបានផ្អាកទួរទេសចរណ៍ទីកាន់ តំបន់សម្រាកលំហែកាយ ភ្នំ Kumgang ដែលជារមណីយដ្ឋានរបស់កូរ៉េខាងជើង គឺជាមូលដ្ឋានគឺ មិនបានពឹងផ្អែកលើបទដាក់ទណ្ឌកម្មរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទៅលើទីក្រុងព្យុងយ៉ាងឡើយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងសេអ៊ូល រដ្ឋមន្ត្រីការបរទេសលោកស្រី Kang Kyung-wha បានសង្កត់ធ្ងន់ថា ការធ្វើដំណើររបស់ប្រជាជនកូរ៉េខាងត្បូងទៅកាន់តំបន់ភ្នំ Kumgang គឺអាស្រ័យទៅលើក្រសួងបង្រួបបង្រួម ទទួលបន្ទុកបញ្ហាអន្តរកូរ៉េបានអនុញ្ញាតដែរ ឬអត់។

លោកស្រី Kang Kyung-wha បានថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានចេញបញ្ជាឲ្យរុះរើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ដែលត្រូវបានកូរ៉េខាងត្បូងសាងសង់ឡើង នៅភ្នំ Kumgang បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀង ជាមួយអង្គភាពពាក់ព័ន្ធនានារបស់កូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ