កូរ៉េខាងត្បូង៖មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មនៅរដ្ឋធានីសេអ៊ូលដើម្បីប្រឆាំងជំទាស់ការដំណើរការ THAAD

(VOVWORLD) - ប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់នាថ្ងៃទី២៤ មិថុនា បានដើ ដង្ហែនៅជិតស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានីសេអ៊ូល សំដៅសំណូមពរឲ្យ បញ្ឈប់ការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈកម្ពស់ខ្ពស់ដំណាក់កាលចុងក្រោយ (THAAD) របស់អាមេរិកនៅប្រទេសអាស៊ីភាគឦសាននេះ។
កូរ៉េខាងត្បូង៖មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មនៅរដ្ឋធានីសេអ៊ូលដើម្បីប្រឆាំងជំទាស់ការដំណើរការ THAAD - ảnh 1 បាតុករជាមួយពាក្សស្លោក "NO THAAD" (រូបថត៖EPA/Yonhap/TTXVN)
(VOVworld) - ប្រជាជនកូរ៉េខាងត្បូងរាប់ពាន់នាក់នាថ្ងៃទី២៤ មិថុនា បានដើ ដង្ហែនៅជិតស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានីសេអ៊ូល សំដៅសំណូមពរឲ្យ បញ្ឈប់ការដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចរយៈកម្ពស់ខ្ពស់ដំណាក់កាលចុងក្រោយ (THAAD) របស់អាមេរិកនៅប្រទេសអាស៊ីភាគឦសាននេះ។មនុស្សចំនួន ៤ពាន់នាក់បានចូលរួមធ្វើបាតុកម្ម។នេះជាបរិមាណបាតុករធំបំផុតគិតតាំងពីកូរ៉េខាងត្បូងនិងអាមេរិកឯកភាពដំណើរការ THAAD មក។បាតុករជាច្រើននាក់ចាត់ ទុកថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចាប់បង្ខំកូរ៉េខាងត្បូងត្រូវ ដំណើរការ THAAD។តាមគេថា ការដាក់ពង្រាយប្រព័ន្ធនេះគឺមិនចាំបាច់សំរាប់ សកម្មភាពការពារលើឧបទ្វីបកូរ៉េនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ