កូរ៉េខាងត្បូងវិនិច្ឆ័យថា កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់
(VOVWORLD) - យោងតាមការវិនិច្ឆ័យរបស់ក្រុមប្រឹក្សាសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) ថា កូរ៉េខាងជើងហាក់ដូចជាបានបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន នាព្រឹកថ្ងៃទី ២៩ ខែមីនា។
នេះជាការបាញ់បង្ហោះវត្ថុហោះហើរដែលមិនស្គាល់អត្តសញ្ញាណថ្មីបំផុតដែលកូរ៉េខាងជើងបានអនុវត្តន៍។ JCS បានយល់ឃើញថា មីស៊ីលទាំងពីរនេះ ហោះបានចម្ងាយប្រហែល ២៣០ គីឡូម៉ែត្រ និងហោះដល់ចម្ងាយអតិបរមាគឺ ៣០ គីឡូម៉ែត្រ។ បច្ចុប្បន្ន មន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិកនិងកូរ៉េខាងត្បូង កំពុងវិភាគទិន្នន័យដើម្បីកំណត់ព័ត៌មានលម្អិតនៃការបាញ់បង្ហោះនេះ។
ទន្ទឹមជាមួយគ្នានោះ JCS ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឲ្យកូរ៉េខាងជើង បញ្ឈប់រាល់សកម្មភាពបែបនេះជាបន្ទាន់ ក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺ COVID-19 នាបច្ចុប្បន្ននេះ៕