កូរ៉េខាងត្បូងសន្យាដោះស្រាយការស្វែងគំនិតគ្នាខាងពាណិជ្ជកម្មជាមួយជប៉ុនដោយវិធានការការទូត

(VOVWORLD) -ការដែលរដ្ឋាភិបាលជប៉ុនទើបនឹងសម្រេចចិត្តដកប្រទេសកូរ៉េខាងត្បូង ចេញពី “បញ្ជីស” ស្ដីពីបណ្ដាដៃគូពាណិជ្ជកម្មដែលទទួលបានការអនុគ្រោះក្នុងការនាំចេញគឺជា “សកម្មភាពគួរឲ្យខកចិត្តនិងសោកស្ដាយ”។
កូរ៉េខាងត្បូងសន្យាដោះស្រាយការស្វែងគំនិតគ្នាខាងពាណិជ្ជកម្មជាមួយជប៉ុនដោយវិធានការការទូត - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in (រូបថត៖ THX / TTXVN)

នាថ្ងៃទី ១៣ ខែសីហា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានសន្យារក្សាការខិតខំប្រឹងប្រែងក្នុងការស្វែងរកដំណោះស្រាយការទូតដើម្បីដោះស្រាយការខ្វែងគំនិតគ្នាខាងពណិជ្ជកម្មជាមួយជ៉ប៉ុន សំដៅកាត់បន្ថយការ ខូចខាតដល់ក្រុមហ៊ុននិងប្រជាជនប្រទេសខ្លួន។

លោក Moon Jae-in បានសង្កត់ធ្ងន់ថា ការដែលរដ្ឋាភិបាលជប៉ុនទើបនឹងសម្រេចចិត្តដកប្រទេសកូរ៉េខាងត្បូង ចេញពី “បញ្ជីស” ស្ដីពីបណ្ដាដៃគូពាណិជ្ជកម្មដែលទទួលបានការអនុគ្រោះក្នុងការនាំចេញគឺជា “សកម្មភាពគួរឲ្យខកចិត្តនិងសោកស្ដាយ”។ លោកបានអះអាងថា ទីក្រុងសេអ៊ូលនឹងរក្សាកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយការទូតមួយខណៈពេលដែលអនុវត្តវិធានការដើម្បីកាត់បន្ថយការ ខូច ខាតដល់សហគ្រាស និងប្រជាជនផងដែរ។

ទន្ទឹមនឹងនេះដែរនាថ្ងៃដដែល រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលោក Hiroshige Seko មានមន្ទិលសង្ស័យចំពោះការសម្រេចចិត្តរបស់កូរ៉េខាងត្បូង ក្នុងការដកប្រទេស ជប៉ុនចេញពីបញ្ជីដៃគូពាណិជ្ជកម្មអនុគ្រោះ ដោយចាត់ទុកថាសកម្មភាពនេះគ្មានហេតុផលច្បាស់លាស់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ