កូរ៉េខាងត្បូងស្នើរឲ្យជួបចរចារជាមួយ ស.ប.ប.ក. ស្តីពីមណ្ឌលឧស្សាហកម្ម Kaesong

កូរ៉េខាងត្បូងស្នើរឲ្យជួបចរចារជាមួយ ស.ប.ប.ក. ស្តីពីមណ្ឌលឧស្សាហកម្ម Kaesong - ảnh 1
កូរ៉េខាងត្បូងស្នើរឲ្យជួបចរចារជាមួយ ស.ប.ប.ក. ស្តីពីមណ្ឌលឧស្សាហកម្ម Kaesong (Image: VNA)


(VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ កូរ៉េខាងត្បូងបានស្នើរឲ្យសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េរៀបចំជំនួបសន្ទនាស្តីអំពីមណ្ឌលឧស្សាហកម្ម
រួម Kaesong បន្ទាប់ពី ព្យុងយ៉ាងបានសម្រេចដោយឯកតោភាគីអំពីការបង្កើន
ប្រាក់ បៀវត្សរ៍សំរាប់កម្មករនៅទីនេះ។ ថ្លែងមតិនៅសន្និសីទកាសែតនៅរដ្ឋធានី
Seoul អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង​ លោក Lim Byeong-cheol បាន
ឲ្យដឹងថា​៖ ស្ថាប័ននេះបានស្នើរឲ្យ ស.ប.ប.ក. ដំណើការចរចារនាថ្ងៃទី ១៣ មិនា
ខាងមុខ ស្តីអំពីរបៀបគ្រប់គ្រងមណ្ឌលឧស្សាហកម្មរួមពោលខាងលើ។ លោក
បានសង្កត់ធ្ងន់ ថែមទៀតថា៖ កូរ៉េខាងត្បូង មិនអាចយល់ព្រមសេចក្តីសម្រេច
បង្កើនប្រាក់បៀវត្តរ៍ដោយឯតោភាគីរបស់ព្យុងយ៉ាងបានឡើយ។ ដោយសារ អំពើនេះបានរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េអំពីការគ្រប់គ្រងមណ្ឌល
ឧស្សាហកម្មរួម Kaesong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ