ការងារបោះឆ្នោតសមាជិកសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ក់នៅតំបន់មួយចំនួន

(VOVworld) - នារសៀលថ្ងៃទី១ មិនា ក្រុមការងារនៃសមាគមនារីវៀតណាមដឹកនាំ
ដោយអនុប្រធានសមាគមលោកស្រី Nguyen Thi Tuyet បានជួបធ្វើការជាមួយគណៈ
កម្មាធិការបោះឆ្នោតខេត្ត Tay Ninh ភាគខាងត្បូងវៀតណាម។នៅទីនេះ លោកស្រី
 Nguyen Thi Tuyet បានវាយតំលៃខ្ពស់ចំពោះការងារត្រៀមរៀប ចំបោះឆ្នោតនៅខេត្ត
 Tay Ninh ព្រមទាំងស្នើរឲ្យអង្គភាពទាក់ទិននានាអនុវត្តន៍ឲ្យ បានត្រឹមត្រូវនូវការ
កំណត់ស្ដីអំពីបរិមាណបក្ខជនជានារីដែលត្រូវបានឧទ្ទេសនាម ឈរឈ្មោះជា
សមាជិកក្រុមប្រឹក្សាប្រជាជនដោយស្រូបយកយ៉ាងហោចណាស់៣៥%។
នាថ្ងៃដដែល លោកស្រី Bui Thi Thanh អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស
មាតុភូមិវៀតណាមបានទៅពិនិត្យមើលស្ថានការណ៍ ដំណើរការនិងលទ្ធផលនៃ
ការអនុវត្តន៍បោះឆ្នោតនៅខេត្ត Binh Thuan ភាគខាងត្បូងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ