ក្រុងហាណូយលើកសរសើរអ្នកបរិច្ចាគឈាមស្ម័គ្រចិត្ត

ក្រុងហាណូយលើកសរសើរអ្នកបរិច្ចាគឈាមស្ម័គ្រចិត្ត - ảnh 1
ក្រុងហាណូយលើកសរសើរអ្នកបរិច្ចាគឈាមស្ម័គ្រចិត្ត

(VOVworld)-សំដៅជួយជ្រោមជ្រែងទិវាពិភពលោកលើកសរសើរអ្នកបរិច្ចាគ
ឈាម ថ្ងៃទី១៤មិថុនា នាព្រឹកថ្ងៃទី១២មិថុនានៅទីក្រុងហាណូយ គណៈកម្មាធិ
ការចលនាការបរិច្ចាគឈាមស្ម័គ្រចិត្តទីក្រុងហាណូយបានរៀបចំពិធីលើកសរ
សើរអ្នកបរិច្ចាគឈាមគំរូរដ្ឋធានីឆ្នាំ២០១៦សម្រាប់សមូហភាព បុគ្គលមួយចំនួន
ដែលតំណាងឲ្យចលនាបរិច្ចាគឈាមរដ្ឋធានី។ ចូលរួមកម្មវិធីនេះ លោកស្រី
Nguyen Thi Thuan អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Duc Giang ក្រុង
ហាណូយបានចែករំលែកថា៖

“អស់រយៈពេល១០ឆ្នាំកមន្លងទៅ គឺក្នុងមួយឆ្នាំៗខ្ញុំធ្វើការបរិច្ចាគឈាមពីរលើក
ហើយយើងខ្ញុំក៏បានផ្សព្វផ្សាយទៅដល់សមាជិកនានាព្រមទាំងធ្វើជាគំរូសម្រាប់
ប្រជាជនក្នុងសង្កាត់ត្រាប់តាម ជាពិសេសថ្នាក់ដឹកនាំក៏បានចូលរួមការបរិច្ចាគ
ឈាម ដែរ។​ បរិច្ចាគឈាមជាកាយវិការថ្លៃថ្នូរមួយ និងដំណក់ឈាមក្រហមមួយ
នេះ របស់យើងនឹងជួយសង្គ្រោះអ្នកជំងឺជាច្រើននាក់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ