ការចរចារជាន់ខ្ពស់រវាងជប៉ុននិងកូរ៉េខាងត្បូងទទួលបានលទ្ធផលវិជ្ជមាន


ការចរចារជាន់ខ្ពស់រវាងជប៉ុននិងកូរ៉េខាងត្បូងទទួលបានលទ្ធផលវិជ្ជមាន - ảnh 1
ការចរចារជាន់ខ្ពស់រវាងជប៉ុននិងកូរ៉េខាងត្បូងទទួលបានលទ្ធផលវិជ្ជមាន (Image: VNA)

(VOVworld) – នាថ្ងៃទី ២ វិច្ឆិកា ការចរចារជាន់ខ្ពស់រវាងជប៉ុននិងកូរ៉េខាងត្បូង
ទទួលបានលទ្ធផលវិជ្ជមាន ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពអំពី
បញ្ហា ជាច្រើន។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីការចរចារ
ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី​ Park Geun-hye និងនាយករដ្ឋមន្ត្រីជប៉ុន
 លោក Shinzo Abe បានឲ្យដឹងថា៖ ភាគីទាំងពីរបានឯកភាពជំរុញដំណើរការ
ចរចារដើម្បីដោះ ស្រាយបញ្ហានារីកូរ៉េដែលត្រូវបង្ខំធ្វើជាទាសករផ្លូវភេទកំដរ
សំរាប់ទាហានជប៉ុនក្នុងសង្គ្រាមលោកទី ២។ នេះគឺជាសញ្ញាច្បាស់លាស់
បំផុតដែលបង្ហែងនូវការខំប្រឹងប្រែងនៃប្រទេសទាំងពីរសំដៅកែលំអរទំនាក់
ទំនងទ្វេភាគី។ ចំពោះ បញ្ហានុយក្លេអ៊ែរនិង កាំជ្រួចរបស់សាធារណៈរដ្ឋប្រជា
ធិបតេយ្យប្រជាមានិតកូរ៉េ នាយករដ្ឋម​ន្ត្រីជប៉ុនបានអះអាងថា៖ នេះគឺជាការ
យកចិត្តទុកដាក់រួម ដោយហេតុនេះ ជប៉ុនិងកូរ៉េខាងត្បូងក៏ដូចជាប្រទេសទាំង
 ៣ គឺ៖ អាមេរិក ជប៉ុន​និងកូរ៉េខាងត្បូងគប្បីសហប្រតិបត្តិការយ៉ាងជិតស្និត
ដើម្បីដោះស្រាយបញ្ហានេះ។ រីឯខ្លួនវិញប្រធានាធិបតី Park Geun-hye បាន
វាយតំលៃថា៖ ការចរចារបានសម្តែងសុឆ័ន្ទៈនៃភាគីទាំងពីរក្នុងការដោះ
ស្រាយបណ្ដាបញ្ហាប្រវត្តិសាស្ត្រ ហើយនេះគឺជាឱកាសដើម្បីកូរ៉េខាង
ត្បូងនិងជប៉ុនកែលំអរទំនាក់ទំនងទ្វេភាគី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ