ការចរចារជាន់ខ្ពស់រវាងវៀតណាម-ប៊ែលហ្សីក
(VOV) /  
|
អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៊ែលហ្សីក Elio Di Rupo។ |
VOV-នាព្រឹកថ្ងៃទី១៨មករាតាមម៉ោងវៀតណាម ពិធីទទួលជាផ្លូវការ
អគ្គលេខាបក្សកុម្មុនីស្តវៀតណាមលោក Nguyen Phu Trong មកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រប៊ែលហ្សីកបានប្រព្រឹត្តទៅដ៏មហោឡារឹក
នៅវិមាន Egmont រដ្ឋធានី Brussel។ ក្រោយពិធីទទួលអគ្គលេខា Nguyen Phu
Trong បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៊ែលហ្សីក Elio Di Rupo។ ថ្នាក់
ដឹកនាំទាំងពីររូបបានឯកភាពបន្តបង្កើនថែមទៀតទំនាក់ទំនងសហប្រតិបត្តិការ
លើច្រើនវិស័យរវាងប្រទេសទាំងពីរកាន់តែជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។
នាយករដ្ឋមន្ត្រី Elio Di Rupo បានសង្កត់ធ្ងន់ថាបែលហ្សីកគោរពតួនាទីរបស់
វៀតណាមក្នុងអាស៊ាន ពិសេសគឺតួនាទីសម្របសម្រួលទំនាក់ទំនងអាស៊ាន-
EU និងសង្ឃឹមថា វៀតណាមនឹងក្លាយទៅជាកត្តាជំរុញទំនាក់ទំនងរវាង
បែលហ្សីក-អាស៊ាននិយាយដោយឡែកនិង EU-អាស៊ាននិយាយរួម។ រីឯ
អគ្គលេខា Nguyen Phu Trong បានអះអាងថាវៀតណាមវាយតំលៃខ្ពស់
តួនាទីរបស់ប៊ែលហ្សីកនៅទ្វិបអឺរុបនិងលើសកលលោក ចាត់ទុកប៊ែលហ្សីក
ជាដៃគូសំខាន់ ជាស្ពានតភ្ជាប់ឲ្យការអភិវឌ្ឍន៍ទំនាក់ទំនងរបស់វៀតណាម
ជាមួយ EU និងប្រទេសអឺរ៉ុបផ្សេងៗ។
ក្រោយពិធីជួបសន្ទនា អគ្គលេខា Nguyen Phu Trong និងនាយករដ្ឋមន្ត្រី
ប៊ែលហ្សីក Elio Di Rupo បានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារជាលាយល័ក្ខអក្សរសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
|
អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការអឺរុប Jose Manuel Barroso។ |
មុននោះនាថ្ងៃទី១៧មករាក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅ
ព្រះរាជាណចក្របែលហ្សីកនិងសហភាពអឺរុបនៅរដ្ឋធានី Brussel បែលហ្សីក
អគ្គលេខាបក្សកុម្មុនីស្តវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជា
មួយប្រធានក្រុមប្រឹក្សាអឺរុប Herman Van Rompuy។ ភាគីទាំងពីរបានឯកភាព
បណ្ដាវិធានការជំរុញទំនាក់ទំនងរវាងវៀតណាមនិង EU ក្នុងរយៈពេលខាង
មុខ។ នោះគឺបន្តបង្កើនការជួបសន្ទនានិងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់
ពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ សំដៅបង្កកំលាំងចលករអភិវឌ្ឍន៍ទំនាក់ទំនង
ដៃគូនិងសហប្រតិបត្តិការ (PCA) ឆាប់ចូលជាធរមាន ជំរុញការចរចារកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរី (FTA) វៀតណាម-EU ជាដើម។
ប្រធានក្រុមប្រឹក្សាអឺរុប Herman Van Rompuy បានវាយតំលៃខ្ពស់តួនាទីរបស់
វៀតណាម គោលនយោបាយផ្លាស់ប្តូថ្មីរបស់វៀតណាមនិងរាល់សមិទ្ធិសំខាន់ដែលវៀតណាមទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ប្រធាន Herman Van Rompuy ក៏សង្កត់ធ្ងន់ទៅលើសារៈសំខាន់របស់ទំនាក់ទំនងរវាង EU និងអាស៊ន អះអាង
EU គាំទ្រការខំប្រឹងប្រែងកសាងដំបន់អាស៊ី-អាគ្នេយ៍សន្តិភាពស្ថិរភាព
សហប្រតិបត្តិការនិងមិត្តភាព គាំទ្រដោះស្រាយជំលោះដោយសន្តិវិធីលើ
មូលដ្ឋានច្បាប់អន្តរជាតិនិងទទួលបានក្រមសិលធម៍នៅសមុទ្រខាងកើត (COC)
យ៉ាងឆាប់រហ័ស។
មុននោះអគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានគណៈ
កម្មាធិការអឺរុប Jose Manuel Barroso។ ប្រធានគណៈកម្មាធិការអឺរុប Jose Manuel
Barroso បានសង្កត់ធ្ងន់ថាគណៈកម្មាធិការអឺរុបគោរពនិងវាយតំលៃខ្ពស់ទំនាក់
ទំនងជាមួយវៀតណាមជាមួយតួនាទីជាប្រទេសអភិវឌ្ឍន៍សកម្មនិងកាន់តែមានតួនាទីសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃក្នុងដំបន់អាស៊ី-អាគ្នេយ៍៕៕
-VOV