ការចរចារជាន់ខ្ពស់អន្តរកូរ៉េនៅតែបន្ត


ការចរចារជាន់ខ្ពស់អន្តរកូរ៉េនៅតែបន្ត  - ảnh 1
ការចរចារជាន់ខ្ពស់អន្តរកូរ៉េនៅតែបន្ត (Image: VNA)

(VOVworld) – នាថ្ងៃទី ២៤ សីហា ការចរចាររវាងកូរ៉េខាងត្បូងនិងសាធារណៈ
 រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានឈានចូលថ្ងៃធ្វើការទី ៣ ហើយសំដៅ
បន្ធូស្រាលភាពតានតឹងនាបច្ចុប្បន្ននៅឧបទ្វីបកូរ៉េ។ អ្នកនាំពាក្យរបស់ប្រធានាធិ
បតីកូរ៉េខាងត្បូង លោក Min Kyung-wook បានឲ្យដឹងថា៖ ការចរចារនៅកំពុង
ប្រព្រឹត្តតៅ រវាងទីប្រឹក្សារសន្តិសុខជាតិកូរ៉េខាងត្បូង លោក Kim Kwan-jin
ប្រធានអគ្គស្នង ការនយោបាយកងទ័ព ស.ប.ប.ក. លោក Hwang Pyong-so
រដ្ឋមន្ត្រីក្រសួង បង្រួបបង្រួមកូរ៉េខាងត្បូងលោក   Hong Yong-pyo និងលេខា
បក្សពលករ ស.ប.ប.ក. ទទួលបន្ទុកទំនាក់ទំនងជាមួយកូរ៉េខាងត្បូង លោក
 Kim Yong-Gun។ ប៉ុន្តែ លោក Min Kyung-wook  មិនជូនដំណឹងខ្លឹមសារ
លំអិតនៃការចរចារនៅឡើយ។ ទោះបីជា ការចរចារពោលខាងលើមិនទាន់
ទទួលបានការបោះជំហានច្បាស់លាស់ណាមួយឡើយក្តីប៉ុន្តែអ្នកវិភាគជា
ច្រើននាក់បានចាត់ទុកថា៖ការដែលភាគីទាំងពីរឯកភាពវិលត្រឡប់មក
តុចរចារវិញគឺជាសញ្ញាវិជ្ជមានក្នុងស្ថាន ភាពបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ