ការចរចារនុយគ្លេអ៊ែរអ៊ីរ៉ង់អាចលើកពេលកំណត់

ការចរចារនុយគ្លេអ៊ែរអ៊ីរ៉ង់អាចលើកពេលកំណត់ - ảnh 1
ការចរចារនុយគ្លេអ៊ែរអ៊ីរ៉ង់អាចលើកពេលកំណត់

(VOV)_​​ទោះបីជាឈាន​ចូលក្នុងថ្ងៃពិភាក្សាចុងក្រោយក្តី ​ហើយនេះក៏គឺជា​កាល
កំណត់ចុងក្រោយ ដើម្បីទទួលអោយបានការព្រមព្រៀងលើគ្រប់​វិស័យ១ ស្ដីពីកម្ម
វិធីនុយគ្លេអ៊ែររបស់អ៊ីរ៉ង់ បណ្ដាអ្នកចរចាររបស់អ៊ីរ៉ង់និង​ក្រុម P5+1 (រួមមានរុស្ស៊ី  អាមេរិក អង់គ្លេស បារាំងចិន និងអាល្លឺម៉ង់) ​នៅតែ​មិនដោះស្រាយបានការខ្វែង
គំនិតនានា។ នាថ្ងៃទី២៣ វិច្ឆិកា បណ្ដារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងក្រុម P5+1
បាននាំចេញបញ្ហាលើកពេលកំណត់។ ​តាមនោះ រយៈពេលចរចារ អាចពន្យា
ពេល ពី៦ខែដល់១ឆ្នាំ។ អ៊ីរ៉ង់និងក្រុម P5+1 បានដំណើការចរចារ ចាប់ពីថ្ងៃទី១៩ 
វិច្ឆិកាមក ក្នុង​​គោលបំណងទទួលបានការព្រមព្រៀងលើគ្រប់វិស័យ១ ស្ដីពីកម្ម
វិធីនុយគ្លេអ៊ែររបស់អ៊ីរ៉ង់ មុនកាលកំណត់គឺថ្ងៃទី២៤វិច្ឆិកា។ ប៉ុន្តែ រហូតមកដល់​
ពេលនេះ បណ្ដាភាគីនៅមានការខ្វែងគំនិតជាច្រើនដែរ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ