ការចរចារវិទ្យាសាស្ត្ររយៈពេល៧០ឆ្នាំវណ្ណកម្ម “ទិលានុលេខក្នុងពន្ធនាគារ”
(VOV) /  
|
៧០ឆ្នាំវណ្ណកម្ម “ទិលានុលេខក្នុងពន្ធនាគារ” របស់លោកប្រធានហូជីមិញ។ (vov) |
VOV-នាព្រឹកថ្ងៃទី៦កញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនា
អប់រំមជ្ឈឹមបានសហការជាមួយក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាម
និងស្ថាប័នមួយចំនួនរៀបចំការចរចារវិទ្យាសាស្ត្ររយៈពេល៧០ឆ្នាំវណ្ណកម្ម
“ទិលានុលេខក្នុងពន្ធនាគារ” របស់លោកប្រធានហូជីមិញ។ បទអន្តរាគមន៍ជាង
៣០បានអះអាងនូវតំលៃដ៏ធំធេងអំពីខ្លឹមសារសតិអារម្មណ៍សិល្បៈភាសាចរិតលក្ខណៈមនុស្សសាស្ត្រនិងកំលាំងរស់អមតៈរបស់ក្រមកំណាព្យ “ទិលានុលេខ
ក្នុងពន្ធនាគារ”។ ថ្លែងមតិនៅទីនេះ លោក Dinh The Huynh សមាជិកការិយាល័យ
នយោបាយ លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមស្នើរ
បណ្ដាអ្នកអក្សរសាស្ត្រ អ្នកស្រាវជ្រាវ អ្នកពិគ្រោះបន្តធ្វើឲ្យច្បាស់ជាងទៀតរាល់
តំលៃដ៏ធំធេងអំពីសតិអារម្មណ៍សិល្បៈរបស់វណ្ណកម្ម។ តាមរយៈនោះ បន្តគាំទ្រ
ជនគ្រប់រូបអនុវត្តសារាចរន៍លេខ០៣របស់ការិយាល័យនយោបាយនីតិកាលទី១១
អំពីការបន្តជំរុញការរៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធានហូជីមិញ៕
-VOV