ការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនត្រូវបានលុបចោល
|
ការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនត្រូវបានលុបចោល (Image: Vietnam+) |
(VOVworld) – មន្ត្រីប៉ាឡេស្ទីនមួយនាក់បានឲ្យដឹងថា៖ នាថ្ងៃទី ២៦ សីហា ការចរចារ
សន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន តាមផែនការដែលប្រព្រឹត្តទៅនៅទីក្រុង
Jericho ត្រូវបានលុបចោល បន្ទាប់ពី កំលាំងសន្តិសុខអ៊ីស្រាអែលបានបាញ់សម្លាប់
ជនប៉ាឡេស្ទីន ៣ នាក់ ក្នុងការប៉ះទង្គិចនៅជំរុំជនភៀសខ្លួន Qalandyia នៅតំបន់
ត្រើយខាងលិច នាព្រឹកថ្ងៃដ៏ដែល។ អ្នកនាំពាក្យនៃប្រធានា ធិបតីប៉ាឡេស្ទីន លោក
Nabil Abu Rudeina បានឲ្យដឹងថា៖ រឿងហេតុពោលខាងលើនឹងជះឥទ្ធិពលអាក្រក់
ចំពោះដំណើរសន្តិភាព អ៊ីស្រាអែល-ប៉ាឡេស្ទីន។ ក្នុងពេលនោះ អ្នកនាំពាក្យនៃ
កំលាំងនគរបាលអ៊ីស្រាអែលបានឲ្យដឹងថា៖ កំលាំងការពារព្រំដែននៃប្រទេសនេះ
គ្រាន់តែអនុវត្ត “បណ្ដាវិធានការរំសាយការប៉ះទង្គិច” តែប៉ុណ្ណោះ៕