ការជួប​ជុំ​មិត្តភាព អបអរសាទរនិទាឃរដូវ ឆ្នាំ​ថោះបញ្ចស័ក ឆ្នាំ ២០២៣

(VOVWORLD) - ក្នុងឱកាសនិទាឃរដូវឆ្នាំថោះបញ្ចស័ក ឆ្នាំ២០២៣ នាយប់ថ្ងៃទី ១០ ខែមករា នៅទីក្រុងហាណូយ សហភាពអង្គការមិត្តភាពវៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការទទួលបន្ទុកអង្គការក្រៅរដ្ឋាភិបាលបរទេស ដើម្បីរៀបចំការជួបជុំមិត្តភាពជាមួយគណៈប្រតិភូការទូត អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលបរទេសនៅវៀតណាម។
ការជួប​ជុំ​មិត្តភាព អបអរសាទរនិទាឃរដូវ ឆ្នាំ​ថោះបញ្ចស័ក ឆ្នាំ ២០២៣ - ảnh 1គណៈប្រតិភូអន្តរជាតិបានថតរូបអនុស្សាវរីយ៍ជាមួយអនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan។ (រូបថត៖ nhandan.com.vn)

អញ្ជើញចូលរួម និងថ្លែងមតិក្នុងការជួបជុំនេះ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា ឆ្លងកាត់ឆ្នាំ ២០២២ វៀតណាមទទួលបានសមិទ្ធិផលដ៏សំខាន់ៗជាច្រើន ក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយក្លាយទៅជាទិសដៅគួរឱ្យទាក់ទាញសម្រាប់វិនិយោគិនបរទេស។ នៅឆ្នាំ ២០២៣ អនុប្រធានរដ្ឋមានបំណងថា បណ្តាស្ថាប័នតំណាងការទូត អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលបរទេសនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម។ ក្នុងពេលជាមួយគ្នានោះ តាងនាមគណៈកម្មាធិការទទួលបន្ទុកអង្គការក្រៅរដ្ឋាភិបាលបរទេស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Ha Kim Ngoc បានសន្យា បន្តបង្កលក្ខណៈ ជួយឧបត្ថម្ភ និងរួមដំណើរជាមួយអង្គការ ដៃគូអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលបរទេស អនុវត្តកម្មវិធី និងគម្រោងផ្តល់ជំនួយមនុស្សធម៌នៅវៀតណាមឲ្យមានប្រសិទ្ធភាពបំផុត នាពេលខាងមុខ។

នៅក្នុងការជួបជុំនេះដែរ ប្រធានគណៈប្រតិភូការទូត ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម លោក Saadi Salama បានសម្តែងគោលបំណងថា វៀតណាមនឹងបន្តជំរុញគុណតម្លៃនៃចំណងមិត្តភាព លើកកម្ពស់កម្លាំងចលកររបស់ការទូតប្រជាជន រក្សានិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នការទូត អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល ជាមួយអ្នកស្រឡាញ់សន្តិភាពនៅទូទាំងពិភពលោក ដើម្បីរួមចំណែកដល់ការតស៊ូរួមរបស់ប្រជាជនពិភពលោក ដើម្បីសន្តិភាព ប្រជាធិបតេយ្យ វឌ្ឍនភាព សមភាព និងការអភិវឌ្ឍសង្គម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ