ការជួបជុំសំរាប់គ្រួសារដែលត្រូវបានព្រាត់ប្រាស់ក្នុងសង្គ្រាមរវាងប្រទេសកូរ៉េទាំង ២

ការជួបជុំសំរាប់គ្រួសារដែលត្រូវបានព្រាត់ប្រាស់ក្នុងសង្គ្រាមរវាងប្រទេសកូរ៉េទាំង ២  - ảnh 1
ការជួបជុំសំរាប់គ្រួសារដែលត្រូវបានព្រាត់ប្រាស់ក្នុងសង្គ្រាមរវាងប្រទេសកូរ៉េទាំង ២
(Image: Vietnam+)

(VOVworld) – នាព្រឹកថ្ងៃទី ២០ កុម្ភៈ ប្រជាពលរដ្ឋកូរ៉េខាងត្បូងចំនួនជាង ១ រយ នាក់បានធ្វើដំណើរទៅចូលរួមការជួបជុំសំរាប់គ្រួសារដែលត្រូវបានព្រាត់ប្រាស់
ក្នុងសង្គ្រាមនៅមណ្ឌលទេសចរណ៍ Kumgang ភាគខាងជើងនៃសាធារណៈ
រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ តាមផែនការ ការជួបជុំប្រព្រឹត្តទៅចាប់ពី
ម៉ោង់ ៣ រសៀលថ្ងៃទី ២០ កុម្ភៈដល់ម៉ោង់ទី ៤​ រសៀលថ្ងៃទី ២២ កុម្ភៈ។ ក្រៅពី
នោះ បណ្ដាគ្រួសារនឹងចូលរួមពិធីជប់លៀងដែលព្យុងយ៉ាងបានរៀបចំ ឡើង។
ដំណាក់កាល ទី ២ នៃការជួបជុំនេះ ប្រជាពលរដ្ឋនៃសាធារណៈរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េចំនួន ៨៨ នាក់នឹងជួបសាច់ញាតិចំនួន ៣៧២ នាក់ ដែលមកពី
កូរ៉េខាងត្បូង។ ការជួបជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ទី ២៥ កុម្ភៈ នៅមណ្ឌាលទេសចរណ៍ Kumgang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ