ការជួបប្រាស្រ័យក្លឹបមិត្តអ្នកស្ដាប់វិទ្យុសម្លេងវៀតណាម

ការជួបប្រាស្រ័យក្លឹបមិត្តអ្នកស្ដាប់វិទ្យុសម្លេងវៀតណាម - ảnh 1
ការជួបប្រាស្រ័យក្លឹបមិត្តអ្នកស្ដាប់វិទ្យុសម្លេងវៀតណាម


        Vovworld-នាព្រឹកថ្ងៃទី២៧សីហាមៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិលេខ
​៥៨​វិថី Quan Su ក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យក្លឹបមិត្តអ្នក​
ស្ដាប់​វិទ្យុក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាបង្កើតវិទ្យុសម្លេងវៀតណាម។​ ថ្លែង​
មតិ​នៅពិធីនេះ អគ្គនាយករងលោក Vu Hai បានថ្លែងអំនរគុណការយក​ចិត្តទុក​
ដាក់គាំទ្រស្រលាញ់របស់មិត្តអ្នកស្ដាប់ក្នុងអំឡុង៧០ឆ្នាំកន្លងទៅនិងឲ្យដឹងថា
មិន​ត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ក្លឹបមិត្តអ្នកស្ដាប់រលករយៈខ្លីក៏បានបង្កើត​នៅ​
ឯបរទេសដូចជា Angola ជប៉ុនបារាំង។ លោក Vu Hai បានសង្កត់ធ្ងន់ថា៖

        “ក្នុងដំណើរការកសាងនិងរីកធំធាត់ វិទ្យុសម្លេងវៀតណាមទទួលបានការ​
គាំទ្ររបស់បក្សរដ្ឋាភិបាលនិងមិត្តអ្នកស្ដាប់បានយកចិត្តទុកដាក់រួមមតិ។ ជា​រៀង
រាល់​ឆ្នាំ វិទ្យុសម្លេងវៀតណាមទទួលបានសំបុត្ររាប់ម៉ឺនរបស់មិត្តអ្នកស្ដាប់​មិន​
ត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងពីបរទេសទៀតផង។ ក្រៅពីការរួម​មតិ
​នោះ មិត្តអ្នកស្ដាប់ជាច្រើនបានចូលរួមដោយផ្ទាល់ទៅក្នុងកម្មវិធីផ្សាយសម្លេង​
សំរាប់កម្មវិធីសម្បូរបែបថែមទៀត។”

        ក្នុងរយៈពេលកន្លងទៅ មិត្តអ្នកស្ដាប់ជាច្រើនបានបង្កើតក្លឹបមិត្តអ្នកស្ដាប់​វិទ្យុ
នៅគ្រប់ខេត្តក្រុង។ ដល់ឥឡូវនេះ វិទ្យុសម្លេងវៀតណាមបានទទួលស្គាល់ក្លឹប​
ចំនួន៥នោខេត្ត Phu Tho, Bac Giang, Bac Ninh និង Son La៕

ប្រតិកម្មទៅវិញ

ផ្សេងៗ