ការជួបប្រាស្រ័យក្លឹបអាជីវករវៀតណាម ឡាវ កម្ពុជា និង បារាំង លើកទី ១០ នៅបារាំង

(VNA) – នៅរដ្ឋានី ប៉ារីស (បារាំង) ការជួបប្រាស្រ័យក្លឹបអាជីវករវៀតណាម ឡាវ
កម្ពុជា នៅបារាំង លើកទី ១០ ទើបនឹងបានរៀបចំឡើង ដោយមានការចូលរួម
របស់អាជីវករចំនួន ១០០ នាក់។ នៅទីនេះ តំណាងនានាបានពិភាក្សារអំពី
ស្ថានភាពសេដ្ឋកិច្ច នយោបាយអន្តរជាតិនិងតំបន់ ក៏ដូចជា វិធានការណ៍ជំរុញ ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំង ៣ វៀតណាម ឡាវ និងកម្ពុជា ក៏ដូច
ជារវាងប្រទសទាំង ៣ ជាមួយបារាំង។ ថ្លែងមតិនៅទីនេះ ទីប្រឹក្សារពាណិជ្ជកម្ម
វៀតណាមប្រចាំនៅបារាំង លោក Nguyen Canh Cuong បានសង្កត់ធ្ងន់ថា៖ ការជួបប្រាស្រ័យនេះគឺជាឱកាសមួយស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាម
ប្រចាំនៅបារាំងទាក់ទងផ្ទាល់ជាមួយអង្គភាពអាជីវកម្ម វៀតណាមនៅទីនេះ ដើម្បីជួយគេស្វែងរកដៃគូសមស្រប។ ព្រមទាំងបណ្ដាអង្គភាពអាជីវកម្មវៀត
ណាមមានឱកាសផ្លាស់ប្តូរបទពិសោធលើវិស័យធ្វើអាជីវកម្មទៀតផង។ ក្លឹប
អាជីវករវៀតណាម ឡាវ កម្ពុជា នៅបារាំង បង្កើតនាខែមីនាឆ្នាំ ២០០៩ ដោយ
មានសមាជិកចំនួន ១៦៥០ នាក់ នៅបណ្ដាប្រទេសចំណុះ សហភាពអឺរ៉ុប (EU)
 និងទ្វីបអាស៊ី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ