ការជួបប្រាស្រ័យជាមួយសាក្សីប្រវត្តិសាស្ត្រនៃ “កងទ័ពព្រះពុទ្ធ” នៅលើទឹកដី កម្ពុជា

(VOVWORLD) - នាយប់ថ្ងៃទី៤ ខែមករា នៅរដ្ឋធានីហាណូយ អគ្គស្នងការនយោបាយកង ទ័ពប្រជាជនវៀតណាមបានរៀបចំកម្មវិធីជួបប្រាស្រ័យជាមួយសាក្សីប្រវត្តិសាស្ត្រនៃ “កងទ័ពព្រះពុទ្ធ” នៅលើទឹកដីកម្ពុជា។
ការជួបប្រាស្រ័យជាមួយសាក្សីប្រវត្តិសាស្ត្រនៃ “កងទ័ពព្រះពុទ្ធ” នៅលើទឹកដី កម្ពុជា - ảnh 1សាក្សីប្រវត្តិសាស្ត្រម្នាក់បានចែករំលែករឿងរ៉ាវស្ដីពីសង្គ្រាមការពារព្រំដែនភាគនិរតី (រូបថត៖ TTXVN)

        នៅក្នុងកម្មវិធីនេះ សាក្សីប្រវត្តិសាស្ត្រនានា បានចែករំលែករឿងរ៉ាវស្ដីពី សង្គ្រាមការពារព្រំដែនភាគនិរតី អត្ថន័យប្រវត្តិសាស្ត្រនៃជ័យជំនះលើរបប ប្រល័យពូជសាសន៍ប៉ុលពតនិងតម្លៃនៃខឿនសន្តិភាព ឯករាជ្យដែលប្រជាជន វៀតណាមនិងកម្ពុជាដណ្ដើមបាន ក៏ដូចជាមនោ សញ្ចេតនាដ៏ស្មោះត្រង់និង ស្និទ្ធស្នាលរបស់ប្រជាជនកម្ពុជាចំពោះកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម ផងដែរ។

        នាពេលកន្លងទៅ ទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិងកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ដែលក្នុងនោះ កិច្ចសហប្រតិបតិ្តការការពារជាតិ ទទួលបានលទ្ធផលគួរអោយកត់សម្គាល់ជាច្រើន ផងដែរ។ នាពេលខាងមុខ វៀតណាមនិងកម្ពុជានឹងបន្តសហប្រតិបតិ្តការក្នុងការកសាងខ្សែព្រំដែនមិត្តភាព ព្រមទាំងអប់រំប្រពៃណីសម្រាប់ជំនាន់វ័យក្មេង សំដៅរួមចំណែកពូនជ្រុំអោយ ចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ