ការជួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវឆ្នាំ២០១៣បានបញ្ចប់។

ការជួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវឆ្នាំ២០១៣បានបញ្ចប់។ - ảnh 1
ការជួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវឆ្នាំ២០១៣បានបញ្ចប់។ (doanthanhnien.vn)



        VOV-ក្រោយរយៈពេល៧ថ្ងៃធ្វើសកម្មភាពទស្សនាជួបប្រាស្រ័យរៀន​សូត្រ​និងស្វែងយល់នៅបណ្ដាដំបន់របស់វៀតណាម នាយប់ថ្ងៃទី២១កក្កដានៅទីរួម​
ស្រុក Cua Lo (ខេត្ត Nghe An) បានប្រព្រឹត្តទៅពិធីបញ្ចប់ការជួបប្រាស្រ័យ​មិត្តភាពយុវជនវៀតណាម-ឡាវឆ្នាំ២០១៣។ នៅពិធីនេះ យុវជននៃប្រទេសទាំង​
ពីរ​បានអះអាងថា​ទំនាក់ទំនងរវាងបក្សនិងប្រជាជននៃប្រទេសទាំងពីរវៀត​ណាម​និងឡាវបានផ្ទេរទៅដំណាក់កាលមិត្តភាពសាមគ្គីភាពពិសេសនិងសហប្រតិបត្តិការ
លើគ្រប់វិស័យ។ ដូច្នេះ បេសកកម្មរបស់ជំនាន់វ័យក្មេងនៃប្រទេសទាំង​ពីរ​បច្ចុប្បន្ន​គឺរួមដៃរក្សានិងពង្រីកថែមទៀតប្រពៃណីដ៏ថ្លៃថ្លានោះដោយបណ្ដាសកម្មភាពជាក់
ស្ដែងនិងមានអត្ថន័យ។ ដែលបានក្លាយទៅជាទម្លាប់ ជារៀងរាល់ឆ្នាំ យុវ័យនៃ​
ប្រទេស​ទាំងពីរវៀតណាម-ឡាវប្តូរវេណរៀបចំបណ្ដាសកម្មភាពជួបប្រាស្រ័យ​មិត្តភាពជួបប្រាស្រ័យរៀនសូត្រផ្លាស់ប្តូរបទពិសោធន៍។ ​កម្មវិធីជួបប្រាស្រ័យ​មិត្តភាពយុវជនវៀតណាម-ឡាវឆ្នាំ២០១៣ បានប្រព្រឹត្តទៅក្នុងរយៈពេល៧ថ្ងៃ​
ចាប់​ពីថ្ងៃទី១៥ដល់២១កក្កដា​ជាមួយសកម្មភាពជួបមុខ ជួបប្រាស្រ័យជាច្រើន
នៅ​បណ្ដា​ខេត្តទីក្រុង Son La, Tuyen Quang, Ha Noi, Nghe An ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ