“ការជួបមុខប្រពៃណីអតីតយុវជនយុវនារីសង្គ្រោះជាតិកំពែង Hoang Dieu”

នាព្រឹកថ្ងៃទី១៧ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ “ការជួបមុខប្រពៃណីអតីត
យុវជនយុវនារីសង្គ្រោះជាតិកំពែង Hoang Dieu” ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី
៦៧ ទិវាបដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ សីហា ឆ្នាំ ១៩៤៥)និងទិវាបុណ្យជាតិទី ៩ កញ្ញា។ បដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ បានវាយកំទេចនឹមត្រួតត្រាទាសកររបស់របបអាណានិគម
និយមនិងបង្កើតឡើងប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ។រួមចំណែក
ក្នុងជោគជ័យនេះមានការរួមវិភាគទានដ៏ធំធេងរបស់យុវជនទីក្រុងហាណូយ ពិសេស
គឺក្រុមឃោសនាស្ម័គ្រចិត្តកំពែង Hoang Dieu។ សមាជិកគណៈកម្មាធិការឃផសនា
យុវជនទីក្រុងហាណូយ ឆ្នាំ ១៩៤៣– ១៩៤៥ លោក  Le Duc Van បានឲ្យដឹងថា៖
“បក្សភាគទីក្រុងហាណូយ បណ្ដាយុទ្ធជនវៀតមីញកំពែង Hoang Dieu និងប្រជាជន
ទីក្រុងចំនួន ២ សែននាក់ បានធ្វើឡើងយុទ្ធជ័យដ៏មហិមា រំដោះរដ្ឋ ធានីហាណូយ។ នេះគឺជាយុទ្ធជ័យក្នុងនោះបណ្ដាសមាជិកសម្ព័ន្ធយុវជនសង្គ្រោះ ជាតិកំពែង Hoang
Dieu បានសម្រេចភារកិច្ចកំលាំងស្ម័គ្រចិត្តរបស់ខ្លួន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ