ការជួបសន្ទនារវាងសហគ្រាសបារាំងជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ននានារបស់វៀតណាម

(VOVWORLD) - នៅជំនួប នេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានារបស់វៀតណាមបានជូនព័ត៌មានជា ច្រើនស្ដីពីគោលនយោបាយនិងទិសដៅរបស់វៀតណាមលើវិស័យជាច្រើន ដូច ជាវិស័យថាមពល ប្រេងឧស្ម័ន បរិស្ថាន  និងគមនាគមន៍ ដឹកជញ្ជូនជាដើម។

នាព្រឹកថ្ងៃទី២៧ មីនា ក្នុងក្របខ័ណ្ឌជំនួបរវាងអគ្គលេខាលោកNguyen Phu Trong ជាមួយសមាគមន៍សហគ្រាសបារាំង (MEDEF) នៅទីក្រុងប៉ារីសនោះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន ធ្វើជាអធិបតីក្នុងជំនួបរវាងថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ននានារបស់ វៀតណាម ជាមួយសហគ្រាសបារាំង ដើម្បីពិភាក្សាអំពីវិធានការជំរុញកិច្ចសហ ប្រតិបតិ្តការ ការផ្លាស់ប្ដូរពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។ នៅជំនួប នេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានារបស់វៀតណាមបានជូនព័ត៌មានជា ច្រើនស្ដីពីគោលនយោបាយនិងទិសដៅរបស់វៀតណាមលើវិស័យជាច្រើន ដូច ជាវិស័យថាមពល ប្រេងឧស្ម័ន បរិស្ថាន  និងគមនាគមន៍ ដឹកជញ្ជូនជាដើម។

        បណ្ដាសហគ្រាសបារាំងបានសម្ដែងជំនឿជាក់ហើយមានគោលបំណងចង់បន្តចូលរួមក្នុងគម្រោងការណ៍អភិវឌ្ឍន៍និងវិនិយោគនៅវៀតណាមប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ