ការដើរដង្ហែក្បួនគាំទ្រការផ្តើមគំនិតលុបចោលគោលនយោបាយត្បិតត្បៀតរបស់ក្រិក
|
រូបថតៈ អ៊ីនធើណែត |
(VOVworld)-នាយប់ថ្ងៃទី១១កុម្ភៈ ជនស៊ីវិលនៅក្រុង Athens ចំនួន១៥ម៉ឺននាក់ បានចូលរួមការដើរដង្ហែក្បួន សំដៅបង្ហាញនូវការគាំទ្រចំពោះការផ្តើមគំនិតរបស់
រដ្ឋាភិបាលថ្មី ក្នុងការលុបចោលបណ្តាគោលនយោបាយត្បិតត្បៀតរបស់ប្រ
ទេសនេះ ។ ជនចូលរួមការដង្ហែក្បួនលើកនេះបានចាត់ទុកថា រាល់ការខំប្រឹង
ប្រែងរបស់ រដ្ឋាភិបាលឆ្វេងនិយមនាបច្ចុប្បន្នគឺដើម្បីផលប្រយោជន៍របស់ប្រជា
ជន ព្រមទាំង ធានាឲ្យក្រិកមានសម្លេងដោយសមភាពក្នុង EU។
ការដើរដង្ហែក្បូននេះ បានប្រព្រឹត្តទៅចំនឹង កិច្ចប្រជុំបន្ទាន់នៅ Brussels
(បែលហ្សីក) របស់ថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ដោយ ពិភាគ្សាអំពីរាល់សំណូមពរថ្មីរបស់ក្រិក។ ទោះបីជាក្រិកមិនទទួលបានកិច្ចព្រម ព្រៀងជាមួយដៃគួនានាក្នុងតំបន់ អំពីផែនការចរចារកញ្ចប់ជួយឧបត្ថម្ភអន្តរជាតិ ឡើងវិញក្នុងសប្តាហ៍នេះក៏ដោយ ប៉ុន្តែភាគីទាំងពីរបានព្រមព្រៀងគ្នាចាប់ផ្តើម កិច្ចចរចារនាសប្តាហ៍ខាងមុខទៀត៕