ករណីបាក់រលំសណ្ឋាគារនៅប្រទេសចិន

(VOVWORLD) - មជ្ឈដ្ឋានមន្ត្រីចិនបានឲ្យដឹងថាថាមានមនុស្សប្រមាណ ៧០ នាក់កំពុងជាប់គាំងនៅក្នុងករណីបាក់រលំសណ្ឋាគារមួយនៅខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិនកាលពីយប់ថ្ងៃទី ៧ ខែមីនា។
ករណីបាក់រលំសណ្ឋាគារនៅប្រទេសចិន - ảnh 1 ទិដ្ឋភាពនៅហ្នឹងទីកន្លែងកើតហេតុណ៍ (រូបថត៖ XinHua)

យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរទីក្រុង Quanzhou  បានឲ្យដឹងថា       កណរីបាក់រលំសណ្ឋាគារបានកើតឡើងនៅម៉ោង ១៩ ៖ ៣០ នាថ្ងៃទី ៧ ខែមីនា (ម៉ោងក្នុងស្រុក)។ គិតត្រឹមដល់ម៉ោង ២១ ថ្ងៃដដែលនោះ មនុស្សចំនួន ២៣ នាក់ត្រូវបាន ជួយសង្គ្រោះ។

យោងតាមសារព័ត៌មាន People's Daily របស់ចិន បានអោយដឹងថា នាពេលថ្មីៗនេះ សណ្ឋាគារមានចំនួន ៨០ បន្ទប់នេះត្រូវបានកេណ្ឌប្រមូលទៅធ្វើជាកន្លែងដាក់នៅដាច់ដោយឡែកមួយសម្រាប់អ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺឆ្លងវីរុស SARS-CoV-2 ដែលបណ្តាលអោយមានជំងឺរលាកផ្លូវដង្ហើម Covid-19 ផងដែរ។

នាបច្ចប្បន្ន ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងនឹងពេលវេលា ដើម្បីស្វែងរកជនរងគ្រោះ។ មូលហេតុនៃការបាក់រលំអាគារនេះគឺមិនទាន់ត្រូវបានកំណត់នៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ