ករណីវាយប្រហារទៅលើវិហារអ៊ីស្លាមនៅអេហ្ស៊ីប៖ បរិមាណអ្នកស្លាប់កើនឡើង យ៉ាងខ្លាំង
(VOVWORLD) - មជ្ឈដ្ឋានមន្ត្រីអេហ្ស៊ីប នារសៀលថ្ងៃទី២៥ វិច្ឆិកា ជូនដំណឹងថា បរិមាណ មនុស្សដែលបានស្លាប់ក្នុងករណីភេរវកម្មបង្ហូរឈាមនៅវិហារអ៊ីស្លាម នៅខេត្ត Sinai ខាងជើងរបស់អេហ្ស៊ីប នាថ្ងៃទី២៤ វិច្ឆិកា បានឡើងដល់ទៅ៣០៥នាក់ ក្នុងនោះមានកុមា២៧នាក់។
មន្ទីរពេទ្យ Ismailia ជាកន្លែងដែលព្យាបាលអ្នករងរបួសក្នុងករណីវាយប្រហារពោលខាងលើ (រូបថត៖ TTXVN) |
មនុស្សចំនួន១២០នាក់ទៀតត្រូវរងរបួស។ នេះត្រូវ បានចាត់ទុកថាជា ករណីវាយប្រហារភេរវកម្មដ៏ធ្ងន់ធ្ងរបំផុតតម្រង់ទៅលើជន ស៊ីវិលនៅអេហ្ស៊ីបក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្នុងពេលនោះ ថ្នាក់ដឹកនាំប្រទេសជាច្រើនបន្តថ្កោលទោសករណីវាយ ប្រហារពោលខាងលើ ព្រមទាំងសំដែងការរំលែកទុក្ខជាមួយប្រជាជននិងប្រទេស អេហ្ស៊ីបចំពោះសោកនាដកម្មពោលខាងលើ៕