ការតាំងពិពណ៌គំនូរវែលហេ្សឡង់នៅDa Nang

(Vovworld) - ក្នុងឪកាសរំលឹកខួបអនុស្សាវរីយលើកទី៤០ទិវាបង្កើតទំនាក់ទំនង
ការទូតនូវែលហេ្សឡង់-វៀតណាម (១៩៧៣-២០១៣) នារសៀលថ្ងៃទី៦ ឧសភា
ការតាំងពិពណ៌គំនូរបដាប៉ាណូនូវែលហេ្សឡង់ ដែលមាន​ឈ្មោះថា១០០ឆ្នាំ-១០០
គំនូរបដាប៉ាណូ ដោយស្ថានទូតនូវែលហេ្សឡង់នៅវៀតណាមរៀបចំ បានបើកនៅ
ទីក្រុង Da Nang។ការតាំងពិពណ៌រួមមានវណ្ណកម្មចំនួន១០០ ដែលបាននិពន្ធតាំង
ពីផ្ដើមសតវត្សទី២០រហូតមកដល់ពេលនេះ ដែលស្ថិតនៅក្នុងការប្រមូលផ្ដុំនៃ
សារមន្ទីគំនូរឡាតាំងនៅនូវែលហេ្សឡង់។ក្នុងឪកាសនេះ ស្ថានទូតនូវែលហេ្សឡង់
ក៏សហការជាមួយស្ថាប័ន តំបន់របស់វៀតណាម ដើម្បីរៀបចំសកម្មភាពផ្សេងៗ
ជាច្រើនដូចជា សិក្ខាសាលាតភ្ជាប់អាជីវកម្ម ឥសិ្សរៈជនឆ្នៃប្រឌិតរបស់ឆ្នាំនិង
បណ្ដាសកម្មភាពវប្បធម៌ផ្សេងៗ។ ការតាំងពិពណ៌នេះនឹងអូសបន្លាយដល់ថ្ងៃ
ទី១០ ឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ