ការតាំងពិព័ររូបថត“រូបភាពវៀតណាម” នៅប៉ូឡូញ

(VOVworld) – បន្ទាប់ពីជោគជ័យរបស់ការតាំងពិព័ររូបថតនិងឧទ្ទេសនាមខ្សែ
ភាពយន្ត “វៀតណាម - ទីកន្លែងជួបណាត់ពិភពលោក” ឆ្នាំ ២០១២ ស្ថានទូត
វៀតណាមប្រចាំនៅប៉ូឡូញគួបផ្សំជាមួយសមាគមជនវៀតណាមនៅប៉ូឡូញ
ត្រូវបានរៀបចំការតាំងពិព័ររូបថត ដោយប្រធានបទ “រូបភាពវៀតណាម”
នៅទីក្រុង Warsaw (ប៉ូឡូញ) កាលពីចុងខែតុលា ឆ្នាំ ២០១២។ ការតាំងពិព័រ
រូបថត នេះបន្តឧទ្ទេសនាមដល់ប្រជាជនប៉ូឡូញអំពីទឹកដីមនុស្សវៀតណាម
និងទំនាក់ទំនងមិត្តភាពវៀតណាម-ប៉ូឡូញ។ សាធារណៈមតិប៉ូឡូញនិង
សមាគមជនវៀតណាមនៅទីនេះសុទ្ធតែវាយតំលៃខ្ពស់ចំពោះកម្មវិធីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ