កេរ្តិ៍ឈ្មោះនាយឧត្តមសេនីយ៍ Vo Nguyen Giap ភ្ជាប់នឹងជ័យជម្នះមានអត្ថន័យអន្តរជាតិរបស់កងទ័ពប្រជាជនវៀតណាម
|
ទិដ្ឋភាពនៃសិក្ខាសាលា (LAI HOA-VOV) |
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី១០៥ទិវាកំណើតនាយឧត្តមសេនីយ៍
Vo Nguyen Giap ថ្ងៃទី២៥សីហានោះ នាព្រឹកថ្ងៃទី២៣សីហានៅទីក្រុងហាណូយ
បានប្រព្រឹត្តទៅសិក្ខា សាលាវិទ្យាសាស្ត្រស្តីអំពី “នាយឧត្តមសេនីណ៍ Vo Nguyen
Giap ជាមួយនឹងបដិវត្តន៍វៀត ណាម”។នៅក្នុងសិក្ខាសាលានេះ តំណាងចូលរួម
បានធ្វើការផ្លាស់ប្តូរមតិអំពីជីវិត បុព្វហេតុ និងគំរូសីលធម៌បដិវត្តន៍ថ្លៃថ្លារបស់
យុទ្ធជនកុម្មុយនិស្តមួយរូប-នាយឧត្តមសេនីយ៍ Vo Nguyen Giap ជនដែលមាន
គុណូបការៈនិងគំរូឆ្នើមពិសេសសម្រាប់បុព្វហេតុរបស់បក្ស របស់ជាតិនិងបដិ
វត្តន៍វៀតណាម។ កេរ្តិ៍ឈ្មោះរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap បានភ្ជាប់
ជាមួយជ័យជម្នះពោរពេញទៅដោយអត្ថន័យអន្តរជាតិរបស់កងទ័ពប្រជាជនវៀត
ណាមនិងជ័យជម្នះ Dien Bien Phu ប្រវត្តិសាស្ត្រ។ សាស្ត្រាចារ្យរង បណ្ឌិត Trinh
Thi Hong Hanh នៅបណ្ឌិតសភានយោបាយជាតិហូជីមិញបានចាត់ទុកថា៖
“ដើមឡើយគោលដៅ Dien Bien Phu គ្មានវត្តមានក្នុងផែនការឡើយ។ ពោល
គឺ ឈ្មោះ Dien Bien Phu នេះមិនទាន់មានវត្តមានក្នុង “ផែនការ Nava” ក៏ដូចជាផែន
ការ Dong Xuan 53-54 របស់វៀតណាមទេ។ ហេតុអីបានជាយើងជ្រើនរើស Dien
Bien Phuc ជាសមរភូមិ យុទ្ធសាស្ត្រ។តាមនោះបានអះអាងនូវការប្តេជ្ញានិងការបញ្ជា
ណែនាំយ៉ាងឈ្លាសវៃនិងមុត មាំរបស់បក្សកុម្មុយនិស្តវៀតណាម ហើយជាពិសេស
បានឃើញច្បាស់ការឈ្លាវៃរបស់ មេបញ្ជាការកងទ័ពប្រជាជនវៀតណាម នាយ
ឧត្តមសេនីយ៍ Vo Nguyen Giap”៕