ការតភ្ជាប់ទេសចរណ៍រវាងទីក្រុងហូជីមិញជាមួយតំបន់ដីសណ្ដទន្លេ Cuu Long៖ ត្រូវការបង្កើតឡើងផលិតផលទេសចរណ៍ដោយឡែក

(VOVWORLD) - នារសៀលថ្ងៃទី៤ ខែកញ្ញា មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ សមាគមន៍ ទេសចរណ៍ទីក្រុងហូជីមិញនិងសមាគមន៍ទេសចរណ៍តំបន់ដីសណ្ដទន្លេ Cuu Long បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពីការតភ្ជាប់និងអភិវឌ្ឍផលិតកម្ម ទេសចរណ៍ បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស និងផ្សព្វផ្សាយទេសចរណ៍នៃ ទីក្រុងហូជីមិញនិងខេត្តក្រុងទាំង១៣នៃតំបន់ដីសណ្ដទន្លេ Cuu Long។
នៅសិក្ខាសាលានេះ លោក Tran Quoc Bao អគ្គនាយករងក្រុមហ៊ុន ទេសចរណ៍ Saigontourist បានអោយដឹងថាតំបន់ដីសណ្ដទន្លេ Cuu Long ជានិច្ចកាលជាទីផ្សារស្នូលនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍអាជីវកម្មរបស់អង្គភាពទេសចរណ៍សឹងតែទាំងអស់ទូទាំងប្រទេស។ តំបន់ដីសណ្ដទន្លេ Cuu Long មានសក្ដា នុភាពដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងទេសចរណ៍ដោយប្រភេទទេសចរណ៍អេកូឡូស៊ី ទេសចរណ៍តាមទន្លេបឹងបួរ ទេសចរណ៍តាមសួនចម្ការ និងទេសចរណ៍សមុទ្រ ជាដើម។ តំបន់នេះមានប្រពន្ធអេកូឡូស៊ីដ៏សម្បូរបែប រួមជាមួយចំណីអាហារ ផ្លែឈើនិងផលិតផលដ៏វិសេសវិសាល។ ប៉ុន្តែ ការសាកល្បងក្នុងការអភិវឌ្ឍ ទេសចរណ៍នៅតំបន់ដីសណ្ដទន្លេ Cuu Long គឺហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺមូ លដ្ឋានស្នាក់នៅមិនមានគុណភាពដូចគ្នា ដោយខ្វះខាតសេវាកម្មពីលំដាប់៣ ផ្កាយឡើងទៅ ហេតុដូច្នេះហើយការតភ្ជាប់គ្នារវាងសហគ្រាសទេសចរណ៍នៅតែ ជួបការលំបាកច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ