ការតភ្ជាប់វិស័យទេសចរណ៍នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា- ឡាវ - វៀតណាម

(VOVWORLD) - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុង Pleiku (ខេត្ត Gia Lai) បានប្រព្រឹត្តទៅសិក្ខាសាលាស្តីពីការកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម។
ការតភ្ជាប់វិស័យទេសចរណ៍នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា- ឡាវ - វៀតណាម - ảnh 1 លោក Ha Van Sieu  អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមថ្លែងនៅក្នុងសិក្ខាសាលា

សិក្ខាសាលានេះបានឆ្ពោះទៅគោលដៅកសាងផែនការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ដើម្បីជួយតភ្ជាប់នូវសក្តានុភាពនៃវិស័យទេសចរណ៍របស់ប្រទេសទាំង ៣ ដោយបង្កើតឡើងខ្សែទេសចរណ៍ គោលដៅទេសចរណ៍ និងបង្កើនកំណើនសេដ្ឋកិច្ច-សង្គមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ និងពង្រីកទៅបណ្តាខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសទាំងបីផងដែរ។         វិស័យទេសចរណ៍គឺជាវិស័យសំខាន់មួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម ពីព្រោះតំបន់នេះប្រមូលផ្តុំធនធានទេសចរណ៍ ដែលមានលក្ខណៈពិសេស និងមានតម្លៃខ្ពស់ សម្រាប់ការអភិវឌ្ឍទេសចរណ៍ទាំងធម្មជាតិនិងវប្បធម៌ផងដែរ។ នាបច្ចុប្បន្ននេះតំបន់នេះបានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងតិចតួចតែប៉ុណ្ណោះ។ ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបនៅឆ្នាំ ២០១៨ បានកើនឡើងត្រឹមតែ ៨៥០,០០០ នាក់ដែលជាតួលេខតិចតួចណាស់សម្រាប់គោលដៅទេសចរណ៍ទីក្រុងណាមួយនៃប្រទេសរៀងៗខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ