ការត្រិះរិះថ្មីរបស់បក្សកុម្មុយនិស្តវៀតណាមអំពីការកសាងនិងពង្រឹងសន្តិសុខការពារជាតិ

(VOVWORLD) - សេចក្ដីព្រាងឯកសារដាក់ជូនមហាសន្និបាតលើកទី១៣ បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការធានាសន្តិសុខនយោបាយ សណ្ដាប់ ធ្នាប់សុវត្ថិ ភាពសង្គម និងសន្តិសុខសេដ្ឋកិច្ច សន្តិសុខវប្បធម៌ ព្រមទាំងយកចិត្តទុក ដាក់ពិសេសដល់សន្តិសុខនយោបាយផងដែរ។ 

នៅក្នុងអត្ថបទសរសេរក្រោមចំណងជើងថា “ការត្រិះរិះថ្មីរបស់បក្សអំពីការកសាងនិងពង្រឹង ការពារជាតិសន្តិសុខ” ដែលបានបង្ហោះលើកាសែតអេឡិចត្រូនិកនៃវិទ្យុ សម្លេងវៀតណាម (vov.vn) កាលពីថ្ងៃទី១៨ មករា នេះ លោកឧត្តម សេនីយ៍ត្រី Nguyen Ba Duong អតីតប្រធានវិទ្យាដ្ឋានវិទ្យា សាស្ត្រសង្គមវិជ្ជា ជីវៈយោធា ចំណុះក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា ការ កសាង ពង្រឹងការពារជាតិ និងរក្សារឹងមាំសន្តិសុខជាតិគឺជាភារកិច្ចជាប្រចាំ និងសំខាន់បំផុតរបស់បក្ស រដ្ឋ ក៏ដូចជាប្រព័ន្ធនយោបាយទាំងមូល ដែល ក្នុងនោះកងកម្លាំងប្រដាប់អាវុធដើរតួនាទីគន្លឹះ។
        តាមលោកឧត្តមសេនីយ៍ត្រី Nguyen Ba Duong ថា សេចក្ដីព្រាងឯក សារដាក់ជូនមហាសន្និបាតលើកទី១៣របស់បក្សបានបន្តបញ្ជាក់ទស្សនៈជា សារវ័ន្តនានាស្ដីពីការកសាងនិងពង្រឹងការពារជាតិ សន្តិសុខ ការពារមាតុ ភូមិ ធានាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គម និងសន្តិសុខសេដ្ឋកិច្ច សន្តិសុខវប្បធម៌ ហើយយកចិត្តទុកដាក់ពិសេសដល់សន្តិសុខនយោបាយ ព្រមទាំងកសាង “ប្រៀបក្នុងដួងចិត្តប្រជាជន” ឲ្យបានរឹងមាំ ដើម្បីពង្រីក កម្លាំងពលំចម្រុះរបស់ប្រជាជាតិទាំងមូល លើកកំពស់សមត្ថ ភាព “ស្វ័យការពារ” របស់ពលរដ្ឋម្នាក់ៗក៏ដូចជាអង្គការនិងអង្គភាពនីមួយៗផងដែរ។ ការកសាងនិងពង្រឹងប្រៀបការពារជាតិដោយផ្សាភ្ជាប់នឹងការកសាងយ៉ាង រឹងមាំនូវប្រៀបសន្តិសុខដោយប្រជាជនទាំងមូល គឺជាចំណុចថ្មីនៅក្នុង ការត្រិះរិះអំពីយោធា ការពារជាតិ សន្តិសុខ ហើយក៏ជាការប្ដេជ្ញាចិត្តនយោបាយ របស់បក្ស ដែលត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងសេចក្ដីព្រាងឯកសារ ដាក់ជូនមហា សន្និបាតបក្សលើកទី១៣ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ