ការថែទាំជនក្រីក្រនិងកម្មករក្នុងឱកាសបុណ្យតេតវៀតណាម
(VOVWORLD) - នាថ្ងៃទី ២៩ ខែធ្នូ នៅតំបន់ឧស្សាហកម្ម Yen Phong ១ ស្រុក Yen Phongខេត្ត Bac Ninh បានប្រព្រឹត្តទៅពិធីជួបជុំគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ក្រោមប្រធានបទ“ បុណ្យតេតជួបជុំគ្នា - រីករាយនិទាឃរដូវ និងដឹង គុណបក្ស” ។
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam (រូបថត៖ TTXVN) |
នៅក្នុងកម្មវិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam និងថ្នាក់ដឹកនាំអគ្គសហព័ន្ធពលករវៀតណាម ខេត្ត Bac Ninh បានប្រគល់ជូនកាដូ ចំនួន ២០០០ កញ្ចប់ដល់សមាជិកសហជីពដែលមានស្ថានភាពរស់នៅលំបាក រួមទាំងជូនសំបុត្ររថភ្លើងនិងសំបុត្រឡានក្រុងចំនួន ៧,០០០ ជូនដល់កម្មករ សមាជិកសហជីពដែលកំពុងធ្វើការនៅឆ្ងាយពីស្រុកកំណើត ដើម្បីត្រឡប់ទៅស្រុកកំណើតវិញទទួលអំណរបុណ្យតេតផងដែរ។
មុននោះនារសៀលថ្ងៃទី ២៩ ខែធ្នូ នៅមជ្ឈមណ្ឌលវប្បធម៌ Kinh Bac ក្រុង Bac Ninh ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានប្រគល់កាដូជូនដល់ជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅខេត្ត Bac Ninh ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២០៕