ការថែទាំសមាជិកសហជីពនិងកម្មករដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត

(VOVWORLD) - កាលពីថ្ងៃទី ២៧ មករា សហភាពការងារទីក្រុងហូជីមិញ សហជីពតំបន់កែច្នៃនាំចេញនិងឧស្សាហកម្មទីក្រុង និងសហជីពនិយោជិតទីក្រុងបាន រៀបចំកម្មវិធីទទួលអំណរបុណ្យតេតឆ្នាំ ២០២៤ ដោយជូនអំណោយដល់សមាជិកសហជីពនិងកម្មករជិត ៥០០០ នាក់ដែលមានស្ថានភាពលំបាកឬមិនមានលទ្ធភាពត្រឡប់មកស្រុកកំណើតដើម្បីទទួលបុណ្យតេត។ 

នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពថែទាំសមាជិកសហជីព និងកម្មករដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត ជាមួយនឹងបាវចនា «មិនទុកឲ្យសមាជិកសហជីព ឬកម្មករគ្មានតេតទេ»។

ការថែទាំសមាជិកសហជីពនិងកម្មករដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត - ảnh 1ប្រគល់អំណោយបុណ្យតេតជូនកម្មករ កម្មការិនីដែលមានស្ថានភាពលំបាកនៅទីក្រុងហូជីមិញ។ (រូបថត៖ VNA)

ក្នុងក្របខ័ណ្ឌនៃសកម្មភាព សហជីពតំបន់កែច្នៃនាំចេញនិងឧស្សាហកម្ម ទីក្រុងហូជីមិញបានរៀបចំកម្មវិធីជួបសំណេះសំណាលជាមួយគ្រួសារសមាជិកសហជីព និងកម្មករ ចំនួន ៨០០ គ្រួសារនៅតាមសួនឧស្សាហកម្ម និងតំបន់កែច្នៃនាំចេញក្នុងទីក្រុង។ ក្នុងកម្មវិធី ក្រុមគ្រួសារសមាជិកសហជីព និងកម្មករ បានទទួលអំណោយបុណ្យតេត និងចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ...ក្នុងកម្មវិធីអំណរបុណ្យតេត ដែលប្រព្រឹត្តទៅនៅក្នុងតំបន់បច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ សហជីពនិយោជិតទីក្រុងបានប្រគល់អំណោយចំនួន ១៧១០ កញ្ចប់ ដល់កម្មករដែលមានស្ថានភាពលំបាក ជូនអាំងប៉ាវតេតដល់កូនៗរបស់កម្មករ; រៀបចំ “រថយន្តក្រុងមេត្តាធម៌” ជូនកម្មករ កម្មការិនីចំនួន ១.៧១០នាក់ ត្រឡប់មកស្រុកកំណើតវិញ ដើម្បីទទួលអំណរបុណ្យតេត។ ទន្ទឹមនឹងនោះ រៀបចំ “ផ្សារមេត្តាធម៌” ដោយមានការលក់បញ្ចុះតម្លៃពី ១០ - ៣០% និងស្តង់ ០ ដុង សម្រាប់សមាជិកសហជីព និងកម្មករដែលមានស្ថានភាពលំបាកពិសេសផងដែរ។

ចំណែកនៅខេត្ត Tien Giang វិញ សហព័ន្ធការងារខេត្តបានសម្របសម្រួលជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈគ្រប់គ្រងសួនឧស្សាហកម្មខេត្ត Tien Giang រៀបចំកម្មវិធី “ទទួលបុណ្យតេតជាមួយកម្មករ - អបអរបក្ស អបអរនិទាឃរដូវឆ្នាំរោង ឆស័ក”។ នៅក្នុងកម្មវិធី សហព័ន្ធការងារខេត្ត Tien Giang បានប្រគល់ប្រាក់ឧបត្ថម្ភចំនួន ១០០ កញ្ចប់ជូនកម្មករដែលមានស្ថានភាពលំបាកពិសេស ហើយបានផ្តល់អំណោយជាង ៤០០០ កញ្ចប់ជូនដល់កម្មករដែលបានមកទស្សនាកម្មវិធីសិល្បៈកម្សាន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ