កូរ៉េទាំងពីរត្រៀមរៀបចំសម្រាប់កិច្ចចាចារជាន់ខ្ពស់

(VOVWORLD) -រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង លោក Cho Myoung-gyon នឹងដឹកនាំគណៈប្រតិភូកូរ៉េខាងត្បូងចូលរួមកិច្ចចរចាជាមួយកូរ៉េខាងជើងដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ៩ មករា។
កូរ៉េទាំងពីរត្រៀមរៀបចំសម្រាប់កិច្ចចាចារជាន់ខ្ពស់ - ảnh 1កូរ៉េទាំងពីរត្រៀមរៀបចំសម្រាប់កិច្ចចាចារជាន់ខ្ពស់ 

រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង លោក Cho Myoung-gyon នឹងដឹកនាំគណៈប្រតិភូកូរ៉េខាងត្បូងចូលរួមកិច្ចចរចាជាមួយកូរ៉េខាងជើងដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ៩ មករា។ នេះគឺជាការចរចាជាផ្លូវការលើកដំបូងរវាងកូរ៉េទាំងពីរ បន្ទាប់ពីជាង ២  ឆ្នាំកន្លងទៅ ដោយមានគោលបំណងពិភាក្សាអំពីការដែលកូរ៉េខាងជើងចូលរួមការប្រគួតកីឡាអូឡាំពិករដូវរងា Pyeongchang ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តិទៅនាខែកុម្ភៈខាងមុខ និងរបៀបកែលម្អទំនាក់ទំនងកូរ៉េខាងពីរ

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី ៨ មករានោះ លោក Cho Myoung-gyon បានឲ្យដឹងថា ភាគីទាំងពីរនឹងផ្ដោតសំខាន់លើការ ប្រកួតកីឡាអូឡាំពិក។ ពេលដែលពិភាក្សាអំពីទំនាក់ទំនងអន្តរកូរ៉េនោះ ភាគីកូរ៉េខាងត្បូងនឹងលើកឡើងអំពីក្រុមគ្រួសារដែលបំបែកដោយសង្គ្រាម ក៏ដូចជារបៀបបន្ថូស្រាលស្ថានភាពតានតឹងយោធា។

ទន្ទឹមនឹងនោះ គណៈប្រតិភូ កូរ៉េខាងជើង ដឹននាំដោយលោក Ri Son-qwon ប្រធានគណៈកម្មាធិការបង្រួបបង្រួមសន្តិភាពកូរ៉េខាងជើង (CPRK) - ស្ថាប័នជំនាញទទួលបន្ទុក ទំនាក់ទំនងអន្តរកូរ៉េ រួមជាមួយសមាជិកចំនួន ៤ ទៀត ក្នុងនោះ មានមន្ត្រីជាន់ខ្ពស់នៃក្រសួងកីឡា លោក Kil-u ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ